អន្តរជាតិ

រដ្ឋមន្រ្តីការបរទេស កូរ៉េខាងជើង​ នឹងទស្សនកិច្ចនៅចិន​ សប្ដាហ៍នេះជុំវិញទំនាក់ទំនង​ និងស្ថានភាពនៅឧបទ្វីបកូរ៉េ

ព្យុងយ៉ាង៖​ ក្រសួងការបរទេសចិន បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង​ លោករី​ យ៉ុងហូ​ នឹងធ្វើទស្សនកិច្ច នៅប្រទេសចិនរយៈពេល​ ៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍​ សម្រាប់កិច្ចពិភាក្សា ជាមួយសមភាគីចិនរបស់លោក ។

លោក​ Geng Shuang​ អ្នកនាំពាក្យក្រសួងការបរទេសចិន​ បានប្រាប់ក្រុមអ្នកយក ព័ត៌មានថាលោករី​ នឹងធ្វើកិច្ចចរចាជាមួយ ក្រុមប្រឹក្សារដ្ឋចិន​ និងរដ្ឋមន្ត្រីការបរទេសលោកវ៉ាង​ យី។

លោកបាននិយាយថា ពួកគេនឹងមានការផ្លាស់ប្តូរ យ៉ាងជ្រាលជ្រៅនៃទស្សនៈ​ ស្តីពីបញ្ហានៃការព្រួយបារម្ភ រួមដូចជាទំនាក់ទំនង ទ្វេភាគី​ និងស្ថានភាពនៅលើឧបទ្វីបកូរ៉េ៕

ដោយ​៖ ឈូក​ បូរ៉ា

Facebook Comments

To Top