កីឡា

មិនទាន់ចប់ទេ Pogba និង Mourinho នៅតែប៉ះទង្គិច ពាក្យសម្តីគ្នានៅឡើយ

ពាក្យសម្តីឌីដងគ្នារវាងកំពូល ខ្សែបម្រើថ្លៃបំផុតលើលោក Paul Pogba និងគ្រូបង្វឹក ក្លឹបបិសាចក្រហម លោកJose Mourinho នៅតែបន្តឥតឈប់ឈរ ហើយចុងក្រោយនេះ នៅពេលដែល Man United បានត្រឹមលទ្ធផល២គ្រាប់ ស្មើទៅនឹងក្រុមបាតតារាង Southampton។

ចប់ការប្រកួតលោក Mourinho បាននិយាយថា Pogba គឺជាមេរោគ ដែលបង្កបញ្ហានៅក្នុងចំណោម សមាជិកក្រុមហើយ
ព្រមានថាកីឡាករទាំងឡាយណា ដែលមិនបានត្រៀមខ្លួន ១០០ភាគរយ សម្រាប់ជួយក្រុមទេនោះ នឹងត្រូវដកចេញពីក្រុមក្នុងការប្រកួត
ទាំងឡើយ។

The Sunsports ចេញផ្សាយនៅថ្ងៃពុធ ទី៥ ខែធ្នូនេះ បានឲ្យដឹងថា ជាការឆ្លើយតប ទៅនឹងសម្តីចោទប្រកាន់នេះកីឡាករ
Pogba បានសំណូមពរ ឲ្យគ្រូបង្វឹកសញ្ជាតិប៉ទុយហ្គាល់រូបនេះ គួរតែបញ្ឈប់យកគេជាផ្ទាំងស៊ីប ដើម្បីស្តីបន្ទោសទៀតទៅ។

អ្នកវិភាគមើលឃើញថា បិសាចក្រហមបច្ចុប្បន្ន ដែលមាន៨ពិន្ទុ ពីក្រុមលេខរៀងទី៤ ហាក់មិនឧិកាសតិចតួចណាស់ សម្រាប់តំណែង នេះនៅចុងបញ្ចប់រដូវកាល ក៏ដូចជាសិទ្ធក្នុងការចូលរួម ប្រកួតពានធំរបស់អ៊ឺរ៉ុប Champion League នារដូវកាលក្រោយផងដែរ៕
ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top