ព័ត៌មានជាតិ

មន្ត្រីយោធា ពាក់ស័ក្តិ៥ម្នាក់ស្រវឹងស្រា ចាក់សាំងដុតផ្ទះខ្លួនឯង និងបាញ់បង្អើលមេឃជាច្រើនគ្រាប់

កំពត: សមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថាលោក អាំ ផល្លីន ដែលជាមន្ត្រីយោធា ពាក់ស័ក្តិ៥ម្នាក់ស្រវឹងស្រាជោគជាំ បានចាក់សាំងដុតផ្ទះខ្លួនឯង និងបាញ់បង្អើលមេឃ ជាច្រើនគ្រាប់។

សមត្ថកិច្ចបានអោយដឹងបន្តថា ក្រោយពីមានជម្លោះពាក្យសំដី អស់រយៈពេល​ជាច្រើនខែកន្លងមក ហើយប្រពន្ធឈ្មោះ ហ៊ាង គន្ធី មិនបាននៅកន្លែង រមណីយដ្ឋាននោះ លោក អាំ ផល្លីន ត្រូវជាប្តី កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨បានផឹកស្រា ស្រវឹងជោគខ្លួនក៏ទាញកាំភ្លើងបាញ់ ជាច្រើនគ្រាប់ និងយកសាំងទៅចាក់ដុតបំផ្លាញចោល ទីតាំងរមណីយដ្ឋាន «ទឹកជ្រោះ៩ជាន់» របស់ខ្លួន និងប្រពន្ធ ដែលស្ថិតនៅ ភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បណ្តាលឲ្យឆេះផ្ទះសម្រាប់ភ្ញៀវស្នាក់ នៅចំនួន៨ខ្នង, ផ្ទះវីឡា១, សាលប្រជុំ១, រោងបាយ១ ភោជនីយដ្ឋាន២, ខ្យូសចំនួន២៥ និងសម្ភារ១ចំនួនធំ ដែលនៅក្នុងរម្មណីយដ្ឋានខាងលើផ្ទាល់។ ក្រោយបង្កបទល្មើសមួយនេះ មន្រ្តីយោធាមានឋានន្តរស័ក្តិវរសេនីយ៍ឯក (ស័ក្តិ៥) រូបនេះ បានរត់គេចខ្លួនបាត់ស្រមោល តែម្តង។

ក្រោយពេលកើតហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះឡើងក៏បានធ្វើឲ្យប្រពន្ធ កើតទុក្ខមិនសុខចិត្ត ទៅដាក់ពាក្យបណ្តឹង ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពតតាមរយ:មេធាវីរបស់ខ្លួន៕ដោយ:វ៉ាន់ ឌឿន

Facebook Comments

To Top