អន្តរជាតិ

ពូទីន៖ អាមេរិក គួរណាស់ដកខ្លួន ចេញពីសន្ធិសញ្ញា INF

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី សូមធ្វើការប្រឆាំងជំទាស់ដោយចង់ឲ្យអាមេរិកដក ខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំង នុយក្លេអ៊ែរកម្រិតមធ្យម ឬហៅកាត់ថា INF ហើយនឹងឆ្លើយតបតាមលអ្វីដែលសមស្រប ។

គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយថ្មីៗមកនេះ ភាពតានតឹងរវាងរុស្ស៊ី និងអាមេរិក កាន់តែរីកធំឡើងៗ ក្រោយពីមានករណីនៃការ ដាក់បង្ហាញប្រភេទមីស៊ីលដែលបាញ់ក្នុងរយៈចម្ងាយមធ្យមរបស់រុស្ស៊ី ដែលជាការមើលឃើញរបស់ប្រទេសលោកខាងលិច និងអង្គការ NATO ដែលចោទថា រុស្ស៊ី បានបំពាននឹងសន្ធិសញ្ញា INF និងស្នើឲ្យរុះរើចេញវិញ ។

ប៉ុន្តែភាគីរបស់រុស្ស៊ី មិនទាន់បានយល់ព្រមតាមសំណើនេះនៅឡើយទេ ។

អ្វីដែលបានកើតឡើង និងបង្កឲ្យមានភាពតានតឹងបន្ថែមទៀតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បន្ទាប់ពីមានករណីចាប់ឃាត់ទុកនាវា ចំនួន៣គ្រឿងរបស់ប្រទេសអ៊ុយក្រែន ដោយភាគីរុស្ស៊ី បានចោទថា បានចូលមករំលោភក្នុងដែនសមុទ្រ អាវ៉ូវ និងសមុទ្រខ្មៅ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top