ព័ត៌មានជាតិ

ដំណើរកសាន្ដ​ ADVENTURE មកដល់ខេត្តកោះកុង​ ប្រកបដោយ​ សុវត្ថិភាព​

កោះកុង​ ៖ បន្ទាប់ពីធ្វើណើរ​ អស់រយៈពេលជាង៥ម៉ោង​ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើដំណើរកសាន្ដ​ ADVENTURE មកដល់ខេត្តកោះកុង​ ប្រកបដោយ​ សុវត្ថិភាពខ្ពស់​ នៅរសៀលថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០១៨​។

នៅព្រឹកថ្ងៃទី៧​ ធ្នូ​ ដំណើរកសាន្ដ​ ADVENTURE នឹងឆ្ពោះទៅខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃ ជាមួយក្បួនដង្ហែរថយន្ត Ford ជាង ១០០គ្រឿង។

សូមបញ្ជាក់ថា ដំណើរកម្សាន្តនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី , ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី, ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាម និងឆ្នាំ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃដោយមានចំនួន អ្នកចូលរួមកើនឡើងជាបន្តបន្ទាប់៕

ដោយ ៖ អេង ប៊ូឆេង -ម៉ៅ ដារ៉ាត

Facebook Comments

To Top