អន្តរជាតិ

ចិន និងនេប៉ាល់ ចាប់ផ្តើមស្ថាបនាស្ពាន តភ្ជាប់ឆ្លងទន្លេឡើងវិញ ក្រោយរងគ្រោះដោយ គ្រោះរញ្ជួយដីដ៏ធ្ងន់កើតឡើង

កាម្ម៉ង់ឌូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ថា យោងតាមការបញ្ជាក់ពីមន្ត្រី ក្នុងស្រុកមួយរូបបានឲ្យដឹងថា ប្រទេសចិនបានចាប់ផ្តើម ធ្វើការស្ថាបនាឡើងវិញ នូវស្ពានមិត្តភាពដែលឆ្លងកាត់ទន្លេ Bhotekoshi នៅចំណុចព្រំដែន Tatopani-Zhangmu ដែលបានរងការខូចខាត ដោយគ្រោះរញ្ជួយដី នៅក្នុងប្រទេសនេប៉ាល់ ក្នុងឆ្នាំ២០១៥ ។

លោក Ram Man Singh លេខាធិការ ទទួលបន្ទុកនៅឯព្រំដែនលេខ២ នៅក្រុងអភិវឌ្ឍ Bhotekoshi ស្រុក Sindhupalchowk របស់ប្រទេសនេប៉ាល់ បានប្រាប់ដល់ស៊ិនហួ កាលពីថ្ងៃពុធថា ភាគីនៃប្រទេសចិន បានចាប់ផ្តើមសាងសង់ឡើងវិញ នូវស្ពានមិត្តភាពចាប់ពីសប្តាហ៍នេះតទៅ ។

គាត់បានថ្លែងថា “នេះជាការផ្តល់នូវក្តីសង្ឃឹមដល់យើង ដែលព្រំដែននឹងអាចបើក ដំណើរការឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខ” ។

ក្រោយពីមានគ្រោះរញ្ជួយដី បានបង្កការបំផ្លិចបំផ្លាញរួចមក ប្រទេសចិន បានស្ថាបនាស្ពានជាបណ្តោះ អាសន្ននៅជិតស្ពានចាស់នោះ ក្នុងការនាំចូលទំនិញពីភាគីប្រទេសចិន មកកាន់ប្រទេសនេប៉ាល់ បន្ទាប់រងគ្រោះដោយរញ្ជួយដី ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top