ព័ត៌មានជាតិ

ចាប់រថយន្តដឹកលើសទម្ងន់ ជិត៣០០គ្រឿង ពិន័យជាង ៥រយលានរៀលក្នុងខែវិច្ឆិកា

ភ្នំពេញ៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ លេខាធិការដ្ឋានរបស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្ត ដឹកទំនិញលើសទម្ងន់ កម្រិតកំណត់ ចំនួន ២៧៩គ្រឿង និងពិន័យបានថវិកា សរុបចំនួន ៥៥៨,៩៥០,០០០ រៀល។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងបន្ថែមថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ១១៣ គ្រឿង គឺពី ១៦៦ គ្រឿង ក្នុងខែតុលា មក ២៧៩ គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ។ ក្នុងចំណោមរថយន្ត ដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤០តោន៕

ដោយ៖នឿត សម្ផស្ស

Facebook Comments

To Top