ព័ត៌មានជាតិ

គ្រូពេទ្យខ្មែរម្នាក់ ទទួលវគ្គបណ្តុះបណ្តាល ព្យាបាលជំងឺផ្នែកពស់ចឹក លើកដំបូងនៅចិន បង្ហាញវិធីសាស្រ្តព្យាបាល និងការពារពស់ចឹក

ភ្នំពេញ៖ នេះជាលើកដំបូងហើយ សម្រាប់គ្រូពេទ្យខ្មែរ២រូប ដែលបានទទួលការវគ្គបណ្តុះបណ្តាល ផ្នែកជំងឺពស់រយៈពេល៣ខែ នៅមន្ទីរពេទ្យចិនសែក្រុងវូចូវ ខេត្តក្វាងស៊ី ប្រទេសចិន ។ ដែលវិធិសាស្រ្ត នៃការបង្រៀនព្យាបាល ជំងឺប្រភេទនេះ កម្រមាននៅក្នុងបណ្តា ប្រទេសអាស៊ាន។

ការទទួលវគ្គបណ្តុះបណ្តាលនេះ នៅចិនមិនមែនមាន តែគ្រូពេទ្យខ្មែរទេ គឺមានបណ្តាគ្រូពេទ្យ មកពីបណ្តាប្រទេសអាស៊ាន ចូលរួមផងដែរ។

គ្រូពេទ្យទាំង២រូបនោះរួមមាន ៖ វេជ្ជបណ្ឌិត សៀង ប៊ុនថន ផ្នែកសង្រ្គោះបន្ទាន់ មកពីមន្ទីរពេទ្យរុស្ស៊ី និងវេជ្ជបណ្ឌិត ចាង ម៉េងឃីម មកពីមន្ទីរពេទ្យខេត្តកំពង់ចាម។ តែមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានជួបសម្ភាសន៍ ដោយផ្ទាល់តែជាមួយ វេជ្ជបណ្ឌិត សៀង ប៊ុនថន ផ្នែកសង្រ្គោះបន្ទាន់ មកពីមន្ទីរពេទ្យរុស្ស៊ី ក្នុងចំណោមទាំង២រូបនោះ។

ក្នុងកិច្ចសម្ភាសន៍រយៈពេល ជាង២០នាទីនេះ លោកវេជ្ជបណ្ឌិតបានបង្ហាញ ពីការស្រូបចំណេះដឹង ផ្នែកពស់នេះនូវវិធីសាស្រ្ត ព្យាបាល ក៏ដូចជាការការពារ អំពីការពស់ចឹក និងពីប្រភេទពស់ មានពិសជាច្រើន ផ្សេងទៀតផងដែរ ដើម្បីដល់ពលរដ្ឋខ្មែរ ឲ្យបានដឹងនិងជ្រាបកាន់តែច្បាស់។
ក្នុងនោះវិធីការពារងាយស្រួលបំផុត មុនពេលចូលគេង ត្រូវរលាស់ខ្នើយ ភួយ មុង ខ្លាចពស់ចូលសំងំ ជាបន្តសូមស្តាប់ កិច្ចសម្ភាសន៍រវាងកញ្ញា អេង គឹមជាង និងលោកវេជ្ជបណ្ឌិត សៀង ប៊ុនថនដូចតទៅ៖

Facebook Comments

To Top