អន្តរជាតិ

កូរ៉េខាងត្បូង​ អាមេរិក​ កំពុងសម្របសម្រួល ការផ្លាស់ប្ដូរអន្ដរកូរ៉េ​ និងរៀបចំបំបែកក្បាលដី​ សម្រាប់ផ្លូវថ្នល់​ និងផ្លូវដែក

សេអ៊ូល៖​ មន្រ្តីក្រសួងបង្រួបបង្រួមមួយ បានឲ្យដឹងនៅព្រហស្បតិ៍ថា​ ប្រទេសកូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក​ កំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ លើការផ្លាស់ប្តូររវាងប្រទេសកូរ៉េទាំងពីរ​ រួមទាំងផែនការដែលបានព្រមព្រៀងគ្នា​ ដើម្បីរៀបចំពិធីបំបែកដី​ សម្រាប់គម្រោងផ្លូវដែក​ និងផ្លូវថ្នល់ឡើងវិញ មុនពេលបញ្ចប់ឆ្នាំនេះ។

មន្ត្រីរូបនេះ បានប្រាប់អ្នកយកព័ត៌មាន ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ នៅពេលត្រូវបានសួរ ថាតើសម្ព័ន្ធមិត្ត កំពុងពិភាក្សាអំពីព័ត៌មានលម្អិត នៃពិធីបើកការដ្ឋានសាងសង់ គម្រោងឡើងវិញនូវផ្លូវថ្នល់​ និងផ្លូវដែកឆ្លងកាត់ ព្រំដែនប្រដាប់អាវុធយ៉ាងដូចម្តេចដែរ។

មេដឹកនាំកូរ៉េទាំងពីរ បានព្រមព្រៀងគ្នា កាលពីខែកញ្ញា​ ដើម្បីរៀបចំពិធីបើកការដ្ឋាន សាងសង់នៅឆ្នាំនេះ​ ដើម្បីចាប់ផ្តើមធ្វើ ទំនើបកម្មផ្លូវដែក​ និងផ្លូវថ្នល់នៅតាមព្រំដែន​ គម្រោងនេះមានគោលបំណង ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយតុល្យភាព​ និងភាពចម្រុងចម្រើនលើឧបទ្វីបកូរ៉េ៕ ដោយ​៖ ឈូក​ បូរ៉ា

Facebook Comments

To Top