អន្តរជាតិ

កូរ៉េខាងជើង​ ពង្រីកមូលដ្ឋាន មីស៊ីលរយៈចម្ងាយ ឆ្ងាយ​ ខណៈជាប់គាំងកិច្ចចរចានុយក្លេអ៊ែរ ជាមួយអាមេរិក

វ៉ាស៊ីនតោន៖​ កូរ៉េខាងជើង​ បានពង្រីកមូលដ្ឋាន មីស៊ីលរយៈចម្ងាយដ៏សំខាន់​ ខណៈការចរចារឥតឈប់ឈរ ជាមួយសហរដ្ឋអាមេរិក បានជាប់គាំង​ នេះបើតាម CNN បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់រូបភាពផ្កាយ រណបថ្មី។

វាជារបាយការណ៍ចុងក្រោយ បង្អស់នៅក្នុងរបាយការណ៍ជាបន្តបន្ទាប់ដែលបង្ហាញថាកូរ៉េខាងជើង​ នៅតែបន្តអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួន​ ដោយផែនការដែលបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដើម្បីរុះរើអាវុធធុនធ្ងន់របស់ប្រទេសនេះ។

ទូរទស្សន៍ CNN បានរាយករណ៍ថាមូលដ្ឋាននេះត្រូវបានកំណត់នៅក្នុងរបាយការណ៍មួយដោយវិទ្យាស្ថានសិក្សាអន្តរជាតិនៅទីក្រុងម៉ុងតេរីថាស្ថិតនៅក្នុងតំបន់ភ្នំនៃប្រទេស​ ប្រភពបានបន្ថែមថា​ ក្រៅពីមូលដ្ឋានដែលគេស្គាល់នៅក្នុង Yeongjeo-dong ក៏មានការសាងសង់នៅលើតំបន់ដែលមិនត្រូវបានរាយការណ៍ពីមុនចម្ងាយ​ ៧ម៉ាលយ៍ ដែលអាចជាកន្លែងដាច់ដោយឡែកមួយទៀតដែរ៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top