កីឡា

ការដាក់ទណ្ឌកម្មគ្រូបង្វឹក និងកីឡាករសុខ ធី ស្ថិតនៅក្រោមភាព អាថ៌កំបាំងរបស់អ្នកលេងភ្នាល់ ជាមន្រ្តីរបស់សហព័ន្ធ

ភ្នំពេញ៖ ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធ ប្រដាល់គុនខ្មែរបានសម្រេចដាក់ វិន័យលើគ្រូបង្វឹក សាន សៅ យ៉ាន់ និង កីឡាករ ជើងខ្លាំង របស់កម្ពុជា ព្រមទំាងជាកីឡាករល្បីឈ្មោះ នៅប្រទេសថៃ រយៈពេល៦ខែដោយ សារតែមាន កំហុសមិន អាច អត់ឱនឲ្យបាន នៅតែស្ថិតក្រោមភាពអាថ៌កំបាំងរហូត ។

លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ប្រធានក្រុមប្រឹក្សាវិន័យសហព័ន្ធកីឡា ប្រដាល់គុនខ្មែរបានចេញ សេចក្ដីសម្រេច ចំនួន២ផ្សេងគ្នា ដែលសេចក្ដីសម្រេចទី១ គឺដាក់វិន័យលើកីឡាករ សុខ ធីក្លិបសៅយ៉ាន់នាគាខេត្តបន្ទាយ មានជ័យពីបទ មិន គោរពបទបញ្ជាប្រកួត និង លោក សាន សៅយ៉ាន់ដែលជាគ្រូបង្វឹក ដោយពួកគេត្រូវជាប់ពិន័យ រយៈពេល៦ខែដូចគ្នា ។

រឿងនេះកើតចេញពីការប្រកួត រវាងអ្នកប្រដាល់ សុខ ធី ជាមួយអ្នកប្រដាល់ថៃ លើសង្វៀនCNCកាលពីថ្ងៃទី២៨ ខែតុលា កន្លង ទៅ ដោយកីឡាករ សុខ ធី និងគ្រូបង្វឹកលោកសាន សៅយ៉ាន់បានប្រកាសមិនទទួល ស្គាល់លទ្ធផល ដែលចាញ់ នោះឡើយ ជាមួយគ្នានេះពួកគេទាំង ២ថែមទាំង បានប្រើនូវសម្តីមិនសមរម្យ ដល់មន្ត្រីបច្ចេកទេសទៀតផង។

លោកឧត្តម សេនីយ៍ ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានពន្យល់ ថាបន្ទាប់ពីកើតមានព្រឹត្តិការណ៍ នេះមក ក្រុមប្រឹក្សាវិន័យ របស់សហព័ន្ធរួមជាមួយរូប លោកបានពិនិត្យមើលឡើងវិញ នូវវីដេអូប្រកួតរវាង សុខ ធីជាមួយ អ្នក ប្រដាល់ថៃ ក្រោយពីពិនិត្យយ៉ាងល្អិតល្អន់មក គឺសុខ ធី ពិតជាចាញ់គូប្រកួតរបស់ខ្លួនមែន ។

សម្រាប់សាន សៅយ៉ាន់ក្រុមប្រឹក្សាវិន័យសម្រេច ផ្អាកការងារជាមន្ត្រីអាជ្ញាកណ្ដាល និងចៅក្រមរយៈពេល៦ខែ ដោយ ក្រុម ប្រឹក្សាវិន័យក៏បានព្រមានថា សាមីខ្លួនត្រូវទទួលស្គាល់ ពីកំហុសរបស់ខ្លួនខិតខំរៀនសូត្រ អប់រំផ្លូវចិត្តឲ្យ បានល្អ និងបន្តការសិក្សា អំពីបទបញ្ជាប្រកួតឲ្យបានច្បាស់លាស់ ដើម្បីបានចូលរួមបំពេញ ភារកិច្ចនៅពេលខាងមុខ ។

ដោយឡែក កីឡាករ សុខ ធី វិញត្រូវក្រុមប្រឹក្សាវិន័យ ផ្អាកការប្រកួតរយៈពេល៦ ខែគ្រប់សង្វៀនប្រដាល់ទាំង អស់ក្នុង នោះ មានទាំងសង្វៀនក្នុងប្រទេស និងក្រៅប្រទេស ។

អ្នកប្រដាល់រូបនេះ ក៏ទទួលនូវការព្រមានដូចគ្រូបង្វឹក របស់គេដែរគឺត្រូវស្វែងយល់ ពីបទបញ្ជាឲ្យបានច្បាស់លាស់ និងអប់រំ ផ្លូវចិត្តឲ្យបានល្អ ។

យោងតាមមន្រ្តីសហព័ន្ធម្នាក់ មិនអាចបញ្ចេញឈ្មោះថា ការកាត់ក្តីរបស់ចៅក្រម៤នាក់ឲ្យសុខ ធីចាញ់ និងចៅក្រមម្នាក់ ឲ្យសុខ ធី ឈ្នះ ដោយសារតែការប្រកួតនោះស្ថិតនៅ ក្រោមភាពភ្នាល់ខាងក្រៅសង្វៀន មានមេខ្យល់បានផ្ញើ ទៅអ្នក លេង ភ្នាល់ថា សុខ ធី ចាញ់ជាដាច់ខាត។

កាលពីពេលថ្មីៗនេះលោក ម៉ា ស៊ីថេត ជាអ្នកគ្រប់គ្រងនឹងរៀបចំ ការប្រកួតប្រដាល់គុនខ្មែរ ប្រចាំស្ថានីយទូរទស្សន៍CBS ដែលមានទូរទស្សន៍ (CTN, CNC & MYTV) សូមអំពាវនាវដល់គណៈកម្មការប្រចាំ សង្វៀនទំាង៣របស់ លោកឈប់យក សង្វៀនប្រដាល់ CTN, CNC & MYTV ធ្វើអាជីវកម្មទៀត ។

លោកបានបន្តថា គណកម្មការប្រចាំសង្វៀនទំាង៣ របស់លោកមួយចំនួន បានលួចរកស៊ីភ្នាល់ខាងក្រៅ សង្វៀនដោយ ផ្ញើសារជា អក្សរ “A”តំណាងឲ្យបង្គោលក្រហម និង អក្សរ“B”តំណាងឲ្យបង្គោលខៀវ គឺជាកំណត់ទុក មុនការ ប្រកួត ទៅមេភ្នាល់ តាមហាងកាហ្វេ និងកន្លែងផ្សេងនៅជាយក្រុង។

លោកបានចាប់បាន ជាច្រើនលើកច្រើនសារ តាមរយៈកាំមេរ៉ាក្រុមការងារ ប៉ុន្តែលោកអាណីតមិនបញ្ចេញរូបភាព និងឈ្មោះគណៈកម្មការទាំងនេះទេ ដើម្បីឲ្យពួកគាត់កែខ្លួនឡើងវិញ៕

Facebook Comments

To Top