កីឡា

ម្ចាស់មេដាយមាសកីឡាអាស៊ី និងប្អូនជីដូនមួយ ចូលរួមប្រកួតពានរង្វាន់ព្រះមហាក្សត្រថៃ King Cup-Jet Ski World Cup 2018   នៅថៃ

ភ្នំពេញ៖ វីរកីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games 2018 និងកីឡាករ ម៉ីន មូសស្ដាន ដែលជា បង ប្អូនជីដូនមួយនឹងគ្នា បានត្រៀមខ្លួន ហើយជាស្រេច ដើម្បីចូលរួមប្រកួតកីឡា ម៉ូតូទឹកដណ្ដើមពានរង្វាន់ ព្រះមហា ក្សត្រថៃ King Cup-Jet Ski World Cup 2018 ដែលនឹងចាប់ផ្ដើមការប្រកួត នៅថ្ងៃទី០៥ ខែធ្នូនេះ ។

លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ គ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពី ថ្ងៃទី០៥-០៩ ខែធ្នូសប្ដាហ៍នេះ នៅក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយមានកីឡាករជើងខ្លាំងជុំវិញពិភពលោកជាង ៥០ប្រតេស ចូលរួម ។ ដូច្នេះនេះគឺជាព្រឹត្តិការណ៍កម្រិតពិភពលោក ខណៈការរៀបចំត្រូវបានធ្វើឡើងធំ ជាងការប្រកួត កម្រិតពិភព លោក នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗទៀតផង ។

ក្រឡេកមកចាប់អារម្មណ៍កីឡាករកម្ពុជាទាំង ២រូបខាងលើ សុទ្ធតែជាកីឡាករឆ្នើម និងធ្លាប់បានចូលរួមក្នុង ព្រឹត្តិការ ណ៍នេះ ជាច្រើនលើកមកហើយ ។ មិនតែប៉ុណ្ណោះ ពួកគេធ្លាប់ដណ្ដើមបានជើងឯក និងជើងឯករងជាច្រើនលើកទៀតផង ។

តែអ្វីដែលធ្វើឲ្យថ្នាក់ដឹកនាំ មានការជឿជាក់ក្នុងការដណ្ដើមមេដាយ គឺកាលពីពេលថ្មីៗ សាលី អ៊ូមើត ទើបដណ្ដើមបាន សមិទ្ធិផលធំៗចំនួនពីរ គឺមេដាយមាស Asian Games និងមេដាយប្រាក់កម្រិតពិភពលោក នៅសហរដ្ឋអាមេរិក ។ ចំណែក ម៉ីន មូសស្ដាន ក៏មានក្ដីរំពឹងខ្ពស់ ក្នុងការដណ្ដើមមេដាយផងដែរ ៕

Facebook Comments

To Top