កីឡា

ភ្នំពេញក្រោន ត្រៀមបង្ហាញកីឡាករថ្មី ៥រូប នារសៀលនេះ

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការបង្ហាញ សមាជិកថ្មីចំនួន ៥រូប ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ នារសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នេះ ។

យោងតាមការជូនដំណឹងរបស់ក្លឹប បានបញ្ជាក់ថា ភ្នំពេញក្រោនឹងធ្វើសន្និសីទនាវេលាម៉ោង ៣រសៀលនេះ ដើម្បីបង្ហាញ សមាសភាពកីឡាករថ្មី ប៉ុន្ដែពួកគេ មិនបានបញ្ជាក់ពីចំនួន ឬប្រភេទកីឡាករថ្មី ដែលត្រូវបង្ហាញនោះទេ ។ ប៉ុន្ដែគ្រូបង្វឹកលោក Leonardo បានបង្ហើបថា កីឡាករថ្មី ដែលភ្នំពេញក្រោនត្រៀមបង្ហាញថ្ងៃនេះ គឺមានចំនួន ៥នាក់ ។

គួរបញ្ជាក់ថា នេះគឺជាការប្រកាសបង្ហាញសមាជិកថ្មីលើកដំបូងរបស់ក្លឹបភ្នំពេញក្រោន បន្ទាប់ពីពួកគេ បានតែងតាំងលោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ធ្វើជាគ្រូបង្គោលកាលពីពេលថ្មី ហើយក៏ស្របពេល មានព័ត៌មាន ចរចាអារាមជាបន្ដបន្ទាបថា កីឡាករសំខាន់ៗ របស់ភ្នំពេញក្រោនមួយចំនួន ត្រៀមចាកចេញផងដែរ ដូចជាកីឡាករជម្រើស ជាតិ ស៊ិន កក្កដា ជាដើម ៕

Facebook Comments

To Top