អន្តរជាតិ

ណាតូ​ ចោទប្រកាន់រុស្ស៊ី​ ពីបទរំលោភលើ សន្ធិសញ្ញានុយក្លេអ៊ែរ កម្រិតមធ្យមឆ្នាំ ១៩៨៧

ញូវយ៉ក៖​ អង្គការអូតង់​ (ណាតូ)​ បានចោទប្រកាន់ ប្រទេសរុស្ស៊ីពីបទរំលោភ លើសន្ធិសញ្ញានុយក្លេអ៊ែរ កម្រិតមធ្យមឆ្នាំ១៩៨៧​ ជាមួយសហរដ្ឋអាមេរិក​ ដើម្បីគាំទ្រជំហររបស់ក្រុងវ៉ាស៊ីនតោន​ ស្តីពីការរំលោភបំពាន របស់រុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិណាតូ​ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំមួយថា “សម្ព័ន្ធមិត្តបានសន្និដ្ឋានថា ប្រទេសរុស្ស៊ីបានអភិវឌ្ឍ​ និងដាក់ប្រព័ន្ធមីស៊ីល 9M729 ដែលរំលោភលើសន្ធិសញ្ញា INF និងបង្កឱ្យមានគ្រោះថ្នាក់ ដល់សន្តិសុខអ៊ឺរ៉ុបអាត្លង់ទិច” ។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា​ ក្រុមរដ្ឋមន្ត្រីនៃអង្គការសន្ធិសញ្ញា អាត្លង់ទិចខាងជើង​ បាននិយាយថា​ “ពួកគេគាំទ្រយ៉ាងពេញទំហឹង ដល់ការរកឃើញរបស់សហរដ្ឋអាមេរិកថា​ រុស្ស៊ីកំពុងរំលោភបំពាននូវកាតព្វកិច្ច របស់ខ្លួនក្រោមសន្ធិសញ្ញា INF”៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top