អន្តរជាតិ

ជំនួបកំពូលថ្មី រវាងលោក​ ត្រាំ​ និងលោក​ ពូទីន​ គឺអាស្រ័យលើ មហាអំណាច អាមេរិក

ម៉ូស្គូ៖​ លោក Yuri Ushakov ជំនួយការរបស់លោកពូទីនបានលើកឡើងថា​ មិនថាលោកប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀរ​ ពូទីន​ និងសមភាគី អាមេរិកលោក ដូណាល់​ ត្រាំ នឹងរៀបចំកិច្ចប្រជុំថ្មីមួយ ដោយផ្អែកលើសហរដ្ឋអាមេរិក។

លោកបន្ដថា​ “ភាគីរុស្ស៊ីត្រៀមខ្លួនជាស្រេច​ ដើម្បីសន្ទនាគ្នាជាមួយ អាមេរិក​ ហើយជឿជាក់ថាទំនាក់ទំនង នៅកម្រិតខ្ពស់​ គឺសំខាន់ណាស់ប៉ុន្តែ យើងនៅតែមិនអាចបញ្ចុះបញ្ចូលអាមេរិក​ និងដាក់ខ្លួនឯងបាន​ វាអាស្រ័យលើជនជាតិអាមេរិក ឥឡូវនេះ” ។

ការកត់សម្គាល់នេះ បានកើតឡើងបន្ទាប់ពីលោក ត្រាំ បានលុបចោលកិច្ចប្រជុំដែលបានគ្រោងទុកជាមួយ លោកពូទីន​ នៅក្នុងក្រុងប៊ុយណូស៊ែរនៅ ចុងបញ្ចប់នៃជំនួបកំពូលចុងសប្តាហ៍ នៃក្រុមប្រទេស​ G-20 ដោយលើកឡើងពីការចាប់ និងរឹបអូស របសលរុស្ស៊ីលើកងទ័ពជើង ទឹកអ៊ុយក្រែន៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top