អន្តរជាតិ

ក្តារមឈូស របស់អតីតប្រធានាធិបតី សហរដ្ឋអាមេរិក ចច ដាប់ប៊ែលយូ ប៊ូស ត្រូវបានបញ្ជូន ទៅកាន់រដ្ឋធានីវ៉ាស៊ីតោន

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ថា មឈូសរបស់អតីត ប្រធានាធិបតី សហរដ្ឋអាមេរិក ចច ដាប់ប៊ែលយូ ប៊ូស ត្រូវបានគេបញ្ជូនតាមជើងហោះហើរ ឆ្ពោះទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃចន្ទ នៅពេលដែលប្រទេសនេះ កំពុងផ្តល់កិត្តិយសដល់រូបលោក និងកេរ្តិ៍ដំណែលរបស់គាត់ ។

សាកសពរបស់លោក ប៊ូស គឺស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា បន្ទាប់ពីត្រូវបានហោះហើរ ដោយយន្តហោះមួយដែលជារឿយៗ គឺ យន្តហោះ Air Force One ទៅកាន់មូលដ្ឋានយោធា នៅខាងក្រៅរាជធានី ពីដំណើរកម្សាន្តឆ្លងប្រទេសមួយ កាលពីថ្ងៃចន្ទ ពីទីក្រុង Houston នៅរដ្ឋ Texas ។

លោក ប៊ូស បានទទួលមរណភាព នៅភូមិគ្រឹះរបស់គាត់ នៅហាវស្តុន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា នៅអាយុ៩៤ឆ្នាំ ។

អ្នកតំណាងប្រជាធិបតេយ្យ លោកស្រី Nancy Pelosi ដែលជាប្រធានសភាថ្មី និងលោក Charles (Chuck) អគ្គលេខាធិការព្រឹទ្ធសភា លោក Ellis Schumer បានដាក់កម្រងផ្កានៅក្នុងពិធីនេះដែរ ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកស្រី Melania Trump ជាលើកទីមួយហើយ ដែលបានធ្វើទស្សនកិច្ចមួយរយៈខ្លី ទៅកាន់បរិវេណតម្កល់សព កាលពីរាត្រីថ្ងៃចន្ទ ជាទីដែលពួកគេ បានគោរពចំពោះលោក ប៊ូស ដែលជាប្រធានាធិបតីទី៤១ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top