កីឡា

អតីតអ្នកប្រដាល់ ជើងចាស់ សញ្ជាតិបារាំង នឹងជួយបង្វឹក ផ្នែកកម្លាំងដល់ អ្នកប្រដាល់កម្ពុជា

ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បាននាំអតីតអ្នកប្រដាល់ សកលជនជាតិបារាំងមួយរូប ទៅជួយអភិឌ្ឍវិស័យកីឡា ប្រដាល់នៅកម្ពុជា តាមរយៈការជួយបង្វឹកផ្នែកកម្លាំង ដល់ក្រុមកីឡាក រនាមជ្ឈមណ្ឌលហ្វឹកហាត់ ប្រដាល់ជម្រើសជាតិកម្ពុជា ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា អតីតអ្នកប្រដាល់បារាំងរូបនេះ មកមើលការហ្វឹកហាត់ របស់ក្រុមជម្រើសជាតិប្រដាល់សកល របស់កម្ពុជា ។ សព្វថ្ងៃនេះកីឡាករជម្រើសជាតិ ប្រដាល់សកលឈុតជម្រើសជាតិ បង្ហាត់ដោយលោក វ៉ែន សុផល ជនជាតិខ្មែរ និងគ្រូបង្វឹកជនជាតិ គុយបា គឺលោកRolando ។

លោកប៊ូ ជុំសេរីបានបញ្ជាក់ថា លោក Georges Tizon អតីតអ្នកប្រដាល់ជើងចាស់សញ្ជាតិបារាំង មានចេតនាជួយដល់ប្រដាល់កម្ពុជា ពេលនេះដោយសារ តែលោកស្រឡាញ់កម្ពុជា ហើយលោកនឹងជួយផ្នែកហ្វឹកហាត់កម្លាំងប៉ុន្តែលោកមិនប៉ះពាល់ដល់ផ្នែកបច្ចេកទេសឡើយ ។ លោក Georges Tizon នឹងជួយបង្វឹកផ្នែកកម្លាំង ដល់កីឡាករកម្ពុជាទាំងផ្នែកប្រដាល់ សកលនិងប្រដាល់គុនខ្មែរ ។

លោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ និង ជាអនុប្រធានសហព័ន្ធប្រដាល់ សកលកម្ពុជាបានបញ្ជាក់ថា លោកនឹងយកបញ្ហាទាំងអស់នេះ ទៅពិភាក្សាជាមួយប្រធានសហព័ន្ធ ប្រដាល់ទាំង ២ តែលោកបានចាត់ទុកថា នេះជាដំណឹងល្អមួយ សម្រាប់សហព័ន្ធកីឡា ប្រដាល់សកលដែលសព្វថ្ងៃនេះ កំពុងខ្វះខាត គ្រូបង្វឹកផ្នែកកម្លាំង៕

ដោយ៖លី ភីលីព

Facebook Comments

To Top