ព័ត៌មានជាតិ

លិខិតមិត្តអ្នកអានៈ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួយពិនិត្យបញ្ហា ការពិន័យបង់ប្រតិវេទ ផងទាន!

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទទួលលិខិតមិត្តអានម្នាក់ គោរពស្នើសុំលោករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ជួយពិនិត្យនិងពិចារលើក្តីកង្វល់ របស់ម្ចាស់ក្រុមហ៊ុន ពីបញ្ហា ការពិន័យបង់ប្រតិវេទ។

ខាងក្រោមជាខ្លឹមសារដើម ទាំងស្រុង៖

សូមគោរព លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

នាងខ្ញុំតំណាងអោយក្រុមហ៊ុន សូមសំណូមពរ ដល់លោករដ្ឋមន្ត្រី នូវចំណុចមួយចំនួន ដែលពួកគាត់ជួបប្រទះ  យំសោក ខឹងសម្បារ ត្អូញត្អែរ  ​ ទទួលយកមិនបាន  មកនិយាយប្រាប់ខ្ញុំ   ចំណុចនោះ មានដូចតទៅ៖

១-ការពិន័យបង់ប្រតិវេទ , ពួកគាត់ចង់ធ្វើអោយស្របច្បាប់ ប៉ុន្តែនៅពេលដែលពួកគាត់ចង់បង់ស្រាប់តែ ខាងក្រសួងតំរូវអោយគាត់បង់៥០០$ ហើយគុណតាមឆ្នាំទៀត។ ពួកគាត់ថា ខ្ញុំខំរកស៊ីមិនស្គាល់បាយទឹក រកបានបន្តិចបន្តួចគ្រាន់ សំរាប់ចំណាយគ្រួសារ ឥឡូវស្រាប់តែតំរួវ អោយគាត់បង់ពិន័យទៀត ៕

តាមយល់បល់របស់ខ្ញុំ ដែលខ្ញុំបានឃើញការពិតជាក់ស្តែង ក្នុងសង្គម:

– ពួកគាត់ពិតជាខុសដែលមិនបង់ទាន់ពេលលវេលា ប៉ុន្តែយោងតាមកាពិតជាក់ស្តែង នៅក្នុងប្រទេសយើងមានពាណិជ្ជករច្រើនណាស់ ដែលពួកគាត់មិនចេះ មិនដឹង ប្រើប្រពន្ធ័Email  ដូចច្នេះហើយពួកគាត់មិនបានទទួលដំណឹងពីខាងក្រសួងឡើយ។

– ពួកគាត់រវល់រកស៊ី មិនបានចាំថា ក្រុមហ៊ុនគាត់ បានចុះបព្ជាីនៅថ្ងៃណា ខែណា ទេ  ពួកគាត់គិតត្រឹមតែ ចុះបព្ជាីហើយ គីហើយៗៗ។

ខ្ញុំសូមសំណូមពរ :

១-សូមលោករដ្ឋមន្ត្រី ជួយសំរួលដល់ការផាកពិន័យ រយៈពេល១-២ឆ្នាំ។

២- សូមផ្សព្វផ្សាយ អោយទូលំទួលាយ ដើម្បីអោយពួកគាត់យល់ដឹង ពីការបង់ប្រតិវេទ នេះផង (ព្រោះកាលពីមុន ពួកគាត់មិនដែលបង់) ។

៣-សូមកែប្រែការបង់ប្រតិវេទពី ចុះបព្ជាីខែណា បង់ខែហ្នឹង មក ជាកាបង់តាមកាលកំណត់ នៅខែណា មួួយជាក់លាក់(ដូចនៅពន្ធដារ ចាប់ពីខែមករា ដល់ខែមិនា តំរូវអោយបង់ប៉ាតង់) គឺពួកគាត់ដឹងច្បាស់

ខ្ញុំដឹងថា លោករដ្ឋមន្ត្រី ក៏ចង់ជួយសំរួលដល់អ្នកវិនិយោគក្នុង និង ក្រៅស្រុក អោយមានការរលូន ក្នុងការវិនិយោគពាក់ពន្ធហ្នឹងក្រសួង  ហើយក៏ជាមោទនភាពរបស់ក្រសួងពាណិជ្ជកម្ម ផងដែរ។

គួរពុំគួរនាងខ្ញុំសូមអភ័យទោស (នាងខ្ញុំគ្រាន់យកពាក្សសំដី ពិតចេញពីចិត្តរបស់ពាណិជ្ជករមករៀបរាប់)

សូមអរគុណ ហើយសង្ឍឹមថាលោករដ្ឋមន្ត្រី ជួយសំរួលផងចុះ ដើម្បីអោយប្រទេសដែលកំពុងអភិវឌ្ឍន៏មូយនេះ រីកចំរើនដូចប្រទេសដ៏ទៃទៀត ហើយសង្ឍឹមថាហ្នឹងទទួលបានការឆ្លើយតប ដែលជាបព្ហារបស់ពាណិជ្ជករ

ខុំសូមបន្ថែមមតិយោបល់ផ្ទាល់ខ្លួនបន្តិច ប្រសិនបើមាននិតិវិធីដូចខាងក្រោម មិនដឹងជាល្អយ៉ាងណា ព្រោះជាវិធីដែលគៀងគរ ប្រមូលពន្ធ៖

១-បន្ថយការផាកពិន័យ៥០០$ គុណតាមឆ្នាំ មកត្រឹមពិន័យ១០% នៃប្រាក់ពន្ធបង់និង កាប្រាក់២%/០១ ខែ រីអត់សោះកាន់តែល្អ   ។

១- ជួយសំរួលអោយពួកគាត់បង់ត្រឹមធនាគា អាចព្រីំមយកឯកសាប្រតិវេទយកមកប្រើបាន (ព្រោះដើម្បីកាត់បន្ថយនូវចំណាយថ្លៃរត់ការ  និយាយតាមត្រង់ គ្រាន់តែRenew ប្រតិវេទ ពួកគាត់ត្រូវចំណាយអស់ ពី 80$-100$ /01ក្រុមហ៊ុន (ដែលថ្លៃបង់ទៅរដ្ឋតែ20$​ និងបង់ធនាគារតែ05$ប៉ុណ្ណោះ))  ហើយម្យ៉ាងទៀតដើម្បីសំរួលដល់ការពេលវេលា និង​ ភាពងាយស្រួល ដល់ពួកគាត់  (ដូចនៅពន្ធដា បង់ប៉ាតង់គឺបង់នៅតែធនាគារអាចព្រីមប៉ាតង់យកមកប្រើការបាន )

៣- កំណត់ពេលវាលាណាមួយ ជាក់លាក់ដើម្បីអោយគាត់ចងចាំថា ដល់ពេលេវេលាបង់ប្រតិវេទហើយ  (ដូចនៅពន្ធដា អោយតែដល់ពេលបង់ប៉ាតង់ ពូកគាត់តែងតែប្រាប់ខុំថា ដល់ពេលត្រូវបង់ប៉ាតង់ហើយ  ។          វិធីនេះគឺល្អបំផុតដែលលើកទឹកចិត្ត ពួកគាត់នៅពេលដែលពួកគាត់ដឹងកាតព្វកិច្ចរបស់ពួកគាត់គឺពួកគាត់ពេញចិត្ត យកប្រាក់មកបង់ខ្លួនឯងតែម្តង ព្រោះពួកគាត់ ក៏ចងធ្វើអោយស្របច្បាប់ដែល    ហើយខាងក្រសួងក៏មិនឈឺក្បាល ហើយថែមទាំងក្តាប់ បាននូវចំនួនក្រុមហ៊ុនណាខ្លះ ដែលនៅមានសកម្មភាព   ហើយក្រុមហ៊ុនណាខ្លះ មិនមានសកម្មភាព  ។  ដូចក្រុមហ៊ុនមួយចំនួន ពួកគាត់លឺថា បង់ពិន័យច្រើនអព្ជាឹង  ពួកគាត់ក៏ទុកចោល  ។ ហើយក្រុមហ៊ុនមួយចំនួនទៀត  នៅពេលដែលពួកគាត់បិទក្រុមហ៊ុន  ពួកគាត់បិទត្រឹមតែពន្ធដារទេ  មិនបានបិទទៅដល់ក្រសួងពាណិជ្ជកម្មទេ   ទាំងអស់នេះហើយដែលធ្វើអោយក្រសួងគ្រប់គ្រង់ទន្នន័យ មិនបានច្បាស់លាស់ ( ហើយបើក្រសួងនៅរង់ចាំ  នៅពេលក្រុមហ៊ុនមានតំរូវការ ពួកគាត់ប្រាកដជាទៅរកក្រសួង ធ្វើការកែប្រែ គឺវាល្អហើយ  ប៉ុន្តែមានក្រុមហ៊ុនមួយចំនួន បួនដប់ឆ្នាំពួកគាត់មិនមានតំរួវការទៅកែប្រែ នៅក្រសួងម្តងផងហ្នឹង  អព្ជាឹងក្រសួងនៅតែចាំទៅ ។ ដូចពាក្សចាស់ថាកាប់បំពង់រងចាំទឹកភ្លៀងអព្ជាឹង  ) ។          មានន័យថាបន្ធូរបន្ថយពន្ធប្រមូល ពួកគាត់ អោយចូលក្នុងកណ្តាប់ដៃហើយ  ចាំរឹតបន្តឹងចំណូលពន្ធផ្សេងៗ បន្ថែមទៀត    ។   ខ្ញំុមានមតិយោបលតែប៉ុណ្ណឹងទេ  គួរពុំគួរ សូមលោករដ្ឋមន្ត្រី មេត្តាអភ័យទោសផង ។
សូមអរគុណ!

លិខិតមិត្តអ្នកអាន

Facebook Comments

To Top