អន្តរជាតិ

កូរ៉េខាងជើង និងវៀតណាម ឈានល់ការ ចុះកិច្ចព្រមព្រៀង ក្រោយការពិភាក្សា ពីកំណែទម្រង់

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍ថា ការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ធមួយ ត្រូវបានសម្រេច ស្តីពីផលប្រយោជន៍ទៅវិញទៅមក រវាងទីក្រុងហាណូយនិងទីក្រុងព្យុងយ៉ាង ក្រោយមួយថ្ងៃបន្ទាប់បីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យុងហូ បានបញ្ចប់កិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់វៀតណាម។

កាសែតកូរ៉េខាងជើង KCNA និង Rodong Sinmun បាននិយាយថា លោក រី យុងហូ បាននៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ ហើយលោកបានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងផ្លាស់ប្តូមតិគ្នាជាមួយ លោក Pham Binh Minh ជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា “ភាគីទាំងពីរ បានផ្លាស់ប្តូរមតិគ្នាយ៉ាងស៊ីជម្រៅ ស្តីពីការអភិវឌ្ឍនិងពង្រីកចំណងមិត្តភាព រវាងប្រទេសទាំងពីរ ដែលជាកេរ្តិ៍ដំណែលរបស់លោកប្រធាន គីម អ៊ីលស៊ុង និងលោកប្រធានាធិបតី ហូជីមិញ និងបានសម្រេចបាននូវមតិព្រមព្រៀងរួមមួយ”៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top