អន្តរជាតិ

​ ប្រទេសកូរ៉េខាងត្បូង​ និងចិន​ ធ្វើកិច្ចចរចា ដើម្បីជំរុញការ វិនិយោគទ្វេភាគី

សេអ៊ូល៖​ ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងសេអ៊ូល​ បាននឲ្យដឹងថា​ ប្រទេសកូរ៉េខាងត្បូង​ និងចិន​ បានធ្វើកិច្ចចរចាកម្រិតការងារនៅថ្ងៃចន្ទនេះ​ ដើម្បីស្វែងរកវិធីដើម្បីបន្ថយ​ឧបសគ្គពាណិជ្ជកម្មនិងជំរុញការវិនិយោគរវាងប្រទេសទាំងពីរ។

ក្រសួងពាណិជ្ជកម្មឧស្សាហកម្ម​ និងថាមពលរបស់កូរ៉េខាងត្បូង​ និងក្រសួងពាណិជ្ជកម្មចិន​ បានរៀបចំកិច្ចប្រជុំលើកកម្ពស់​ការវិនិយោគនៅទីក្រុងប៉េកាំង​ ដែលជាកិច្ចចរចាលើកទី២​ ក្នុងរយៈពេល ៤ឆ្នាំ។

រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា​ មន្រ្តីពាណិជ្ជកម្មជាន់ខ្ពស់ បានពិភាក្សាអំពីវិធីបង្កើត តំបន់ឧស្សាហកម្មរួមគ្នា​ និងបង្កើតវេទិកាវិនិយោគ​ និងឈានដល់ការព្រមព្រៀងមួយ​ ដើម្បីពង្រីកការផ្លាស់ប្តូរ រវាងក្រុមហ៊ុន នៃប្រទេសទាំងពីរ ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top