អន្តរជាតិ

បារាំង៖ បាតុកម្មប្រឆាំងការតម្លើងពន្ធ និងសាំងឡើងថ្លៃ កំពុងឆាបឆេះ កាន់តែខ្លាំង

បរទេស៖ ឧបទ្ទវហេតុតវ៉ានាំឲ្យមានការដុតអគារនេះ បានកើតឡើងចំពេលការតវ៉ា ជាបន្តបន្ទាប់ប្រឆាំងនឹងការបង្កើនពន្ធ លើប្រេងឥន្ធនៈនៅក្នុងរដ្ឋធានី របស់ប្រទេសបារាំង ដែលបច្ចុប្បន្នមន្រ្តីប៉ូលីសប្រហែល ៦.០០០នាក់ ត្រូវបានគេហៅដើម្បីមកធានាសណ្តាប់ធ្នាប់ សាធារណៈ ហើយក្នុងនោះបាតុករប្រហែល ២៦៩នាក់ ក៏ត្រូវបានប៉ូលីសចាប់ឃុំខ្លួ​ន​ ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមអ្នកតវ៉ាដែលតំណាងឱ្យចលនា Yellow Vestsបាននាំគ្នាដុតអគារនៅទីក្រុងប៉ារីស ក្បែរវិថី Champs Elyseesដែលជាកន្លែងដែលការប៉ះទង្គិចហិង្សាខ្លាំងបំផុត។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមពន្លត់ភ្លើងបានទៅដល់កន្លែងកើតហេតុ ។ បាតុកម្មប្រឆាំងនឹងការដំឡើងពន្ធលើប្រេងឥន្ធនៈនៅប្រទេសបារាំង បានចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកា។ អ្នកចូលរួមក្នុងបាតុកម្មនេះហៅខ្លួនឯងថា “Yellow Vests” ដែលឈ្មោះនេះត្រូវបានគេយកមកពី មួករបស់អ្នកបើកបរ ដែលអ្នកតវ៉ាកំពុងពាក់៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top