អន្តរជាតិ

ស្រ្តីជាអ្នកដំណើរចិន ខឹងមិនបានអង្គុយ ជិតសង្សារ ជះទឹកក្តៅដាក់មុខ អ្នកបម្រើ លើយន្តហោះ

បរទេស៖ អ្នកទេសចរដែលមកពីប្រទេសចិន គឺអ្នកភ្ញៀវ ដែលមានកេរ្តិ៍ឈ្មោះអាក្រក់បំផុតជាអន្តរជាតិ ។ វាពិតជាអាក្រក់ណាស់ ដែលមនុស្សស្ទើរតែគ្រប់គ្នាគិតពីរឿងនេះ ហើយរឿងរ៉ាវមិនល្អទាំងនេះ គឺពួកគេបានជួបប្រទះ ក្នុងកំឡុងពេលធ្វើដំណើរនោះ គឺត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាតអំពីអត្តចរិករបស់អ្នកទេសចរចិន។

យោងតាម World Of Buzz បានផ្សាយថា Kinda មានអារម្មណ៍មិនល្អដែលជនជាតិចិនត្រូវបានគេស្គាល់ទូទៅដូចនេះ។ អ្នកដំណើរជនជាតិចិនម្នាក់នៅលើយន្តហោះជើងហោះហើរ Air Asia បានជះទឹកក្តៅដាក់អ្នកបម្រើស្រ្តីនៅលើយន្តហោះ ។ រូបភាពដែលថតដោយអ្នកដំណើរដទៃទៀតនៅលើយន្តហោះនោះ បានធ្វើឱ្យអ្នកអានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលអ្នកបម្រើនៅលើយន្តហោះ កំពុងយកដៃគ្របមុខរបស់នាងនៅក្នុងភាពឈឺចាប់។

មូលហេតុដែលនាំឲ្យមានការជះទឹកក្តៅ ដាក់អ្នកបម្រើនៅលើយន្តហោះ គឺដោយសារតែស្រ្តីជាអ្នកដំណើរជនជាតិចិនរូបនោះ មានការខកចិត្តដោយសារនាងត្រូវបានគេជូនដំណឹងថា កៅអីរបស់នាង មិននៅក្បែរមិត្តប្រុសរបស់នាង ។ បន្ទាប់ពីរកឃើញថា នាងមិនអាចអង្គុយក្បែរម្ចាស់ចិត្តរបស់ខ្លួនហើយ ស្រ្តីជនជាតិចិនរូបនោះ ក៏បានបោះចានមី និងទឹកក្តៅដាក់អ្នកបម្រើ។ អ្នកបម្រើស្រី នៅលើយន្តហោះនោះ បានយកដៃទាំងពីរខ្ទប់មុខ ខណៈដែលនាងស្រែកយំនៅក្នុងភាពឈឺចាប់។

ក្រោយពីធ្វើឲ្យនាងរលាកហើយ អ្នកដំណើរចិនរូបនោះ នៅតែបន្តស្រែកដាក់អ្នកបម្រើនៅលើយន្តហោះបន្តទៀត។ ក្រុមនាវិកនៅលើយន្តហោះបានចូលយ៉ាងលឿន ដោយព្យាយាមធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ទៅវិញ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top