អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ស្នើរដ្ឋសភា ឲ្យប្រកាសច្បាប់អាជ្ញាសឹក

បរទេស៖ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បាននិយាយនៅថ្ងៃចន្ទនេះថា លោកនឹងស្នើឲ្យរដ្ឋសភា ប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងប្រទេស បន្ទាប់ពីយោធារុស្ស៊ី បានវាយប្រហារនិងរឹបអូស យកនាវាទ័ពជើងទឹកអ៊ុយក្រែន ចំនួន៣គ្រឿង នៅសមុទ្រខ្មៅ។

យោងតាមសេចក្តីរាយការណ៍ ពីកាសែត រ៉យទ័រ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបានមានប្រសាសន៍ថា រដ្ឋសភានៅថ្ងៃចន្ទនេះ អាចនឹងធ្វើការសម្រេច ថានឹងត្រូវអនុម័តច្បាប់អាជ្ញាសឹក ដែលនឹងរឹតបន្តឹងសេរីភាពស៊ីវិល និងផ្តល់អំណាចកាន់តែខ្លាំង ដល់ស្ថាប័នរដ្ឋនោះ ដែរឬក៏អត់។

គួរបញ្ជាក់ថា រុស្ស៊ី បានរឹបអូសយកនាវា ទ័ពជើងទឹកអ៊ុយក្រែនចំនួន៣គ្រឿង នៅក្បែរតំបន់ឆ្នេររបស់តំបន់ក្រៃមា ដែលរុស្ស៊ីបានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន កាលពីថ្ងៃអាទិត្យមិ្សលមិញនេះ បន្ទាប់ពីបានការបាញ់ប្រហារ ទៅលើនាវាទាំងនោះ បណ្ដាលឲ្យនាយនាវិកអ៊ុយក្រែន ជាច្រើននាក់រងរបួស។
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top