កីឡា

ទៅរួចអត់Inter Milan គ្រោងឆក់យក Pogba ក្នុងតម្លៃដល់ទៅ ២០០លានផោន

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអាទិត្យទី២៥ ខែវិច្ឆិកានេះ បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី Inter Milan កំពុងត្រៀមរៀបចំផែនការ ក្នុងការដណ្តើមយកកីឡាករ Paul Pogba ពី Juventus ដែលក៏នឹងត្រៀមកញ្ចប់លុយមួយចំនួន សម្រាប់នាំយកកីឡាកររូបនេះ មកកាន់តែក្លឹបរបស់ខ្លួនវិញ ដែរនោះ។

Paul Pogbaនៅជាមួយនឹងក្លឹបបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Jose Mourinho ហាក់មិនសូវមានស្ថានភាព ល្អប្រសើរឡើយ ខណៈដែលលោក Mourinho បានបង្ហាញចំណាប់អារម្មណ៍ ទៅលើកីឡាករ២រូប របស់ Inter Milan ជាយូរណាស់មកហើយដែរ។

នេះមានន័យថា Inter Milan នឹងប្រើប្រាស់ការផ្លាស់ប្តូរ កីឡាករ២រូប ជាថ្នូរទៅនឹងកុងត្រា ជាមួយនឹង Paul Pogba ក្នុងនោះមានដូចជាខ្សែការពារ Skriniar តម្លៃ៧៥លានផោន និងខ្សែប្រយុទ្ធ Perisic តម្លៃ៤៨លានផោនផងដែរ ព្រមជាមួយនឹងទឹកប្រាក់មួយចំនួនទៀត សរុបគឺ ២០០លានផោន៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top