កីឡា

Marcus Rashford នឹងពិចារណាក្លឹប Real Madrid ដើម្បីធានាតំណែង នៅជម្រើសជាតិ

ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford ត្រូវបានគេជឿជាក់ថា កំពុងតាមដាន ដោយក្លឹបយក្សអេស្បាញReal Madridជាយូរណាស់មកហើយ ប៉ុន្មានខែច្រើនដងហើយ ហើយក៏ត្រូវបានគេព្រមានថា គួរតែសម្រេចចិត្តផ្លាស់ទៅអេស្បាញ ដើម្បីអាចទទួលបានការលេង ជាប្រចាំក្នុងអាជីព។

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកានេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះ កំពុងបើកទ្វារពិភាក្សា ដើម្បីស្តាប់សំណើររបស់ក្លឹបReal Madrid ក្នុងខណៈដែលកុងត្រាចាស់របស់គេ នៅសល់តែ១៨ខែទៀតប៉ុណ្ណោះ ជាមួយនឹងបិសាចក្រហម Man United។

Real Madrid បានបញ្ជូនក្រុមការងារ ទៅទស្សនាការប្រកួតរបស់ Rashford វ័យ២១ឆ្នាំរូបនេះ នៅឯការប្រកួតរបស់អង់គ្លេស ទទួលជ័យជំនះលើក្រុមក្រូអាត ក្នុងពានរង្វាន់Nations League កាលពីយប់ថ្ងៃអាទិត្យនៅ Wembley៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top