កីឡា

Barcelona ត្រូវបង់ប្រាក់២៦លានផោន ឲ្យDortmund ប្រសិនបើលក់Dembele ចេញ

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ សញ្ជាតិបារាំងOusamane Dembele ត្រូវបានព័ត៌មានលេចឬ ជាច្រើនហើយថានឹងត្រូវចាកចេញពីក្លឹប Barcelona នាខែមករាខាងមុខនេះ បន្ទាប់ពីបរិយាកាស មិនសូវល្អសោះជាមួយនឹងក្លឹបក្រោយផ្លាស់ មកលេងទីនេះ។

កីឡាករវ័យក្មេងបារាំងរូបេនេះ មិនសូវមានទំនាក់ទំនង ល្អឡើយជាមួយនឹងក្លឹបទាំងមន្ត្រីការងារ និងគ្រូបង្វឹកលោក Ernesto Valverdeផងដែរ ដោយសារអាកប្បកិរិយានិងការមកហ្វឹកហាត់មិន បានទៀងទាត់ហើយក្នុងនោះក្លឹប Arsenal និងLiverpool សុទ្ធតែមានចំណាប់អារម្មណ៍ ក្នុងការទិញកីឡាកររូបនេះដូចគ្នា ផងដែរនាខែមករាខាងមុខនេះ។

គួររំលឹកដែរថាការផ្លាស់មកពី Dortmund នោះក្លឹបBarcelona បានចំណាយលុយលើកីឡាកររូបនេះដល់ទៅ៩៦លានផោន រួចទៅហើយខណៈដែល លុយប្រមាណជា៣៥លានផោន ទៀតដែលក្លឹបត្រូវផ្តល់ ទៅឲ្យDortmund ជាទឹកប្រាក់បន្ថែមទៅលើការងបង្ហាញខ្លួន និងសមត្ថភាព។

ការបង្ហាញខ្លួននិងការ រកគ្រាប់កន្លងមក Barcelonaបានប្រគល់ប្រាក់បន្ថែម៩លានផោន រួចមកហើយដោយនៅសល់ប្រមាណ ជា២៦លានផោនដែលក្លឹបត្រូវបង់បង្គ្រប់ទៅឲ្យ Dortmund ប្រសិនបើជាមានករណី ទិញដូរលក់កីឡាករ រូបនេះចេញពីBarcelona មែននោះ៕ ប្រែសម្រួល:ស៊ុនលី

 

Facebook Comments

To Top