កីឡា

ឪពុករបស់ Rafinha សារភាពថា កំពុងរងចាំមើល រដូវកាលដោះដូរ កីឡាករមកដល់

កីឡាករប្រេស៊ីល វ័យ២៥ឆ្នាំ Rafinha កំពុងស្ថិតនៅក្នុងស្ថានភាព មិនល្អឡើយជាមួយនឹងក្លឹប Barcelona ក្រោមការដឹកនាំ របស់លោក Ernesto Valverde ដោយមិនអាចបង្ហាញខ្លួន ក្នុងការប្រកួតញឺកញាប់ឡើយ។

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយ នៅ ថ្ងៃពុធ ទី២១ ខែវិច្ឆិកានេះ បានសរសេរថាកីឡាកររូបនេះ បានបង្ហាញខ្លួនតែ៤ដងប៉ុណ្ណោះ សម្រាប់ក្លឹបនៅក្នុងរដូវកាល នេះបន្ទាប់ពីបានផ្លាស់មកពីInter Milanវិញក្នុងលក្ខណ្ឌខ្ចីជើងនោះ។

ប្រភពដដែលបានសរសេរទៀតថា ឪពុករបស់កីឡាករនិងក៏ជាភ្នាក់ងារ ផ្ទាល់របស់កីឡាករលោកMazinhoបានសារភាពរូបលោកកំពុងរងចាំមើល ការមកដល់នៃទីផ្សារដោះដូរកីឡាករនាខែមករានេះដោយសង្ឃឹមថានឹងអាចមានការផ្លាស់ប្តូរមួយកើតឡើងសម្រាប់កូនរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

Facebook Comments

To Top