នយោបាយ

អុំទូក៣ថ្ងៃបាញ់ កាំជ្រូចជិត១ម៉ឺនគ្រាប់ , ថ្ងៃទី១បាញ់ជិត៣ពាន់គ្រាប់

ភ្នំពេញ៖សម្រាប់ព្រះរាជធិពីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ក្នុងរយៈពេល៣ថ្ងៃ បាញ់កាំជ្រូចចំនួន៨៧៨០គ្រាប់ ក្នុងនោះ មានគ្រាប់ធំចំនួន២៤៥០គ្រាប់ , ចំនួនកណ្ដាល៣៧០០គ្រាប់ និងតូចចំនួន២៦៣០គ្រាប់។

របាយការណ៍របស់បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងចំណោមគ្រាប់ទាំងធំ កណ្តាល និងតូចជិត១ម៉ឺនគ្រាប់នោះ គឺសម្រាប់ថ្ងៃទី១ បាញ់ចំនួន២៧៦០គ្រាប់ ក្នុងនោះ ធំបាញ់៨០០គ្រាប់ , កណ្តាលបាញ់១២០០គ្រាប់ និងតួចបាញ់៧៦០គ្រាប់។

ថ្ងៃទី២ បាញ់ចំនួន៣២៦០គ្រាប់ ក្នុងនោះ ធំបាញ់៨៥០គ្រាប់ , កណ្តាល១៣០០គ្រាប់ និងតូច ១១១០គ្រាប់ ។

ថ្ងៃទី៣ បាញ់ចំនួន ២៧៦០គ្រាប់ ក្នុងនោះ គ្រាប់ធំ៨០០គ្រាប់ , កណ្តាល១២០០គ្រាប់ និងតូច៧៦០គ្រាប់ ៕

Facebook Comments

To Top