សន្តិសុខ និង សង្គម

ម៉ូតូ១គ្រឿងជិះបត់ឆ្លងផ្លូវ មិនប្រយ័ត្ន ត្រូវរថយន្តបុក រងរបួសធ្ងន់២នាក់

ភ្នំពេញ៖ ម៉ូតូ១គ្រឿងជិះ២នាក់ប្តីប្រពន្ធ បានបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុក រងរបួសធ្ងន់ទាំងពីរនាក់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

នគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណាវ សំអឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (របួសធ្ងន់) ម្នាក់ទៀតឈ្មោះ ទត តាំងអ៊ួក ភេទស្រី អាយុ៣១ឆ្នាំ រងរបួសធ្ងន់ (ត្រូវជាប្តីប្រពន្ធនិងគ្នា) ។ ចំណែកម៉ូតូនិងរថយន្ត ត្រូវរងការខូចខាតទាំងសងខាង ។

នគរបាលដដែលបន្តទៀថា នៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AA-5989 បើកបរដោយឈ្មោះ ណាវ សំអឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងប្រពន្ធ ឈ្មោះ ទត តាំងអ៊ួក ភេទស្រី អាយុ៣១ឆ្នាំ ។ បើកបរក្នុងទិសដៅពីលិច ទៅកើត លុះពេលបើកមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងទៅផ្លូវម្ខាង ។ ស្របពេលនោះក៏មានរថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង2B-8088 បើកបរក្នុងទិសដៅពីកើតទៅលិច ក៏ប្រទះនឹងម៉ូតូខាងលើបានមកដល់ ជាន់ហ្រ្វាំងគេចមិនផុត ក៏បុកម៉ូតូតែម្តង ។

ករណីនេះបណ្តាលមកពី អ្នកបើកម៉ូតូ ធ្វេសប្រហែស មិនមើលឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងបត់ឆ្លងផ្លូវ ។ ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការគូសវាស់វែង នៅកន្លែងកើតហេតុ រួចបាននាំយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖សុធា

 

Facebook Comments

To Top