សន្តិសុខ និង សង្គម

រដ្ឋមន្ដ្រីក្រសួងការពារជាតិ លើកទឹកចិត្តម្ចាស់ ក្រុមហ៊ុននៅស្រុកខ្មែរប្រើប្រាស់ ឧទ្ធម្ភាគចក្រនៅថ្ងៃអនាគត

ភ្នំពេញ៖ ថ្លែងចំពោះមុខតំណាងក្រុមហ៊ុនធំៗ នៅស្រុកខ្មែរនៅក្នុង ពិធីតាំងពិព័រណ៍បង្ហាញ ការហោះហើរឧទ្ធម្ភាគចក្រទំនើប របស់រុស្ស៊ីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកទឹកចិត្តឲ្យម្ចាស់ក្រុមហ៊ុននៅស្រុកខ្មែរ ងាកមកចាប់អារម្មណ៍ ប្រើប្រាស់ឧទ្ធម្ភាគចក្រ នាថ្ងៃអនាគត ។

ក្នុងពិធី ទស្សនាការតាំងពិព័រណ៍ បង្ហាញការហោះហើរឧទ្ធម្ភាគចក្រ ប្រភេទ Ansat និងMI-171A2 របស់ក្រុមហ៊ុន RUSSIAN HELICOPTER របស់រុស្ស៉ី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា “ខ្ញុំនឹងសំណូមពរ ឲ្យពួកគាត់ (ក្រុមហ៊ុន) ងាកមកមើល បើសិនមានលទ្ធភាព ក្នុងការប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីបម្រើឲ្យការងារដែលខ្លួន មានលទ្ធភាពបាន គឺឲ្យគាត់ចាប់អារម្មណ៍ ។ ចាប់អារម្មណ៍យកយន្ដហោះ ប្រភេទនេះ Ansat និងMI-171A2 ប្រសើរជាង”។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានចាប់អារម្មណ៍ប្រភេទ Ansat និងMI-171A2 ដូច្នេះនៅពេលអនាគត ក្រសួងការពារនឹងគិតគូរ តាមរូបភាពណាមួយ។រដ្ឋមន្ដ្រីថា ឧទ្ធម្ភាគចក្រប្រភេទ Ansat និងMI-171A2 មានវត្តមាននៅកម្ពុជាស្រាប់។

សូមរំលឹកថា ឧស្សាហកម្មផលិត យន្តហោះរបស់សហព័ន្ធរុស្ស៊ី បាននាំយកឧទ្ធម្ភាគចក្រ ប្រភេទថ្មីទាំងនេះ ទៅចូលរួមហោះហើរ បង្ហាញខ្លួន ក្នុងពិព័រណ៍អាកាស និងអវកាសនៅ ខេត្តស៊ូហៃ ប្រទេសចិន ដោយទទួលបានការគាំទ្រ និងការបញ្ជាទិញពីប្រទេសចិនផងដែរ កាលពីពេលថ្មីៗនេះមុន នាំមកហោះហើរបង្អួតខ្លួន នៅប្រទេសកម្ពុជា៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top