កីឡា

Super យកឈ្នះ Dynamic ៥-១ នៃពានរង្វាន់ BNI Cambodia Football Cup 2018

ភ្នំពេញ៖ ក្រុម Super Chapter កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានធ្វើការយកឈ្នះ ក្រុម Dynamic Chapter ជាមួយលទ្ធផល ចប់ការប្រកួត ៥ទល់នឹង១ នៃពានរង្វាន់ BNI Cambodia Football Cup ឆ្នាំ២០១៨ ។

ការប្រកួតមិត្តភាព រវាងក្រុមអ្នកជំនួញ ជាសមាជិកនៃ BNI Cambodia នៅសប្តាហ៍នេះ ជាការប្រកួត រវាង Dynamic Chapter ប៉ះជាមួយ ក្រុម Super Chapter ជាមួយលទ្ធផល ចប់ការប្រកួត Dynamic រកគ្រាប់បាល់តែ១គ្រាប់ ចំណែក Super Chapter បានសម្រុកប្រយុទ្ធ ឥតឈប់ឈរ រហូតចប់ម៉ោង ៩០នាទី នៃការប្រកួត សម្រេច ៥គ្រាប់។

សូមរំលឹកថា ក្នុងឆ្នាំ2018 ការប្រកួតពានរង្វាន់ BNI Cambodia ត្រូវបានរៀបចំឡើងដោយ Tycoon Chapter ដែលការប្រកួតចាប់ពី ថ្ងៃទី១៣ តុលា ដល់ ថ្ងៃទី១ ធ្នូរ ឆ្នាំ២០១៨ និងធ្វើការប្រកួតធ្វេីឡេីង រៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 3-5 លា្ងច និងបើកឲ្យចូលរួមទស្សនាដោយសេរី នៅកីឡដ្ឋាន វេសស្ទឺន ជានេះទៅទៀត គោលបំណង ដែលបង្កើតកម្មវិធីនេះ ឡើង មិនមែនសំដៅលើជ័យជំនះ ដើម្បីដណ្តើមពានរង្វាន់តែប៉ុណ្ណោះនោះទេ ពោគឺជាការប្រកួតដើម្បីអោយមាន ចំណងមិត្តភាព កាន់តែជិតស្និទ្ធរវាង Chapter ទាំអស់ ក៏ដូចជាលើកកំពស់ វិស័យកីឡាដើម្បីសុខភាពផងដែរ៕

Facebook Comments

To Top