កីឡា

លោក Atsunori Inaba៖ All-Stars មានជំនឿង ដ៏រឹងមាំឈ្នះ មេដាយមាស នៃអូឡាំពិកឆ្នាំ២០២០

NAGOYA៖ការបង្ហាញខ្លួន ដ៏រឹងមាំរបស់ក្រុម Major League Baseball All-Starsលើកនេះ អ្នកគ្រប់គ្រងជប៉ុនលោក Atsunori Inaba មានហេតុផល ជាច្រើនក្នុងការមានទំនុកចិត្តអំពីឱកាស នៃក្រុមរបស់លោកនឹងឈ្នះមេដាយមាស នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេរ។

ប្រទេសជប៉ុនបានឈ្នះការប្រកួតពិព័រណ៍ប្រកួតចំនួន៦លើកក្នុងលទ្ធផល ៥-១ជាមួយនឹងក្រុម MLB ដែលមានកីឡាករឆ្នើមប្រចាំឆ្នាំ Ronald Acuna Jr. កីឡាករ Juan Soto និងអ្នកឈ្នះជើងឯក ព្រមទំាងឈ្នះមេដាយមាស ៩ដងនៃ Yadier Molina ។

ដំណើរទស្សនកិច្ចនេះ គឺជាឱកាសមួយសម្រាប់លោក Inaba ដើម្បីវាស់វែងពីវឌ្ឍនភាពនៃកីឡាករវ័យក្មេង របស់លោកមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិក នៅរដ្ឋធានី របស់ពួកគេនឹងទទួលបានក្នុងរយៈពេលតិចជាង២ឆ្នាំ ។ កីឡាករដូចជាកីឡាករ Seiji Uebayashi និង Sosuke Genda អាយុ ២៣ ឆ្នាំបានឡើងទៅឈរនៅលើកំពូល និងលេងបានយ៉ាងល្អទៀតផង ៕

ដោយ៖លី ភីលីព

Facebook Comments

To Top