អន្តរជាតិ

 ប៉ះទង្គិចគ្នានៅមូលដ្ឋាន យោធាអាហ្វហ្គានីស្ថាន ស្លាប់ ជាង៦០នាក់

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ក្រុមមន្ត្រីបាន និយាយកាលពីថ្ងៃសៅរ៍ថា មានការប្រយុទ្ធគ្នានៅឯមូលដ្ឋានយោធាអាហ្វហ្គានីស្ថាន ដោយបានប្រកាសថា ស្លាប់មនុស្សអស់៦៦នាក់ ភាគច្រើនជាក្រុមសកម្ម ប្រយុទ្ធតាលីបង់ នៅក្នុងអំឡុងពេល២ ថ្ងៃកន្លងមកនេះ ។

លោក Abdul Khalil Asir អ្នកនាំពាក្យប៉ូលិស ខេត្ត បាននិយាយថា កងកម្លាំងរដ្ឋាផិបាល បានបង្រ្កាបប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធ ដោយបានបើកការ វាយប្រហារក្នុងនាម ការពារខ្លួនប្រឆំាងនឹង ក្រុមតាលីបង់ នៅតំបន់ Chakhat Payen ក្នុងស្រុក Ashkamesh ភាគខាងជើងខេត្ត Takhar កាលពីព្រឹកថ្ងៃសៅរ៍ ហើយក្រៅពីបាន ដណ្តើមបានជាថ្មីនូវភូមិ មួយចំនួន និងបានសម្លាប់ក្រុម សកម្មប្រយុទ្ធ អស់៥នាក់ និងបង្ខំចិត្តឲ្យក្រុម សកម្មប្រយុទ្ធរត់ភៀសខ្លួន ពីតំបន់់នេះ ។

យោងតាមលោក Asir បានឲ្យដឹងថា មិនមានមន្ត្រីសន្តិសុខជំនាញ ណាម្នាក់បានរងគ្រោះនៅក្នុងពេល ប្រតិបត្តិការនេះនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top