អន្តរជាតិ

ចៅក្រមអាមេរិក បញ្ជាឲ្យសេតវិមាន ប្រគល់បណ្ណព័ត៌មាន ឲ្យអ្នកយកព័ត៌មានរបស់ CNN វិញ

បរទេស៖ ចៅក្រមសហព័ន្ធកាលពីថ្ងៃសុក្រ បានសម្រេចគាំទ្រ CNN និងអ្នកយកព័ត៌មាន របស់សារព័ត៌មានមួយ នេះ គឺលោក Jim Acosta ក្នុងជម្លោះជាមួយលោកប្រធានាធិបតី ដូណាល ត្រាំ ដោយបញ្ជាឱ្យសេតវិមាន ប្រគល់បណ្ណព័ត៌មាន ដែលរដ្ឋបាលបានដកចេញពី Acosta កាលពីសប្តាហ៍មុនមកវិញ ។

យោងតាមសារព័ត៌មាន វ៉ាស៊ីនតោន ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានឲ្យដឹងថា នៅក្នុងជ័យជំនះសម្រាប់បណ្តាញខ្សែកាប និងសម្រាប់ការចូលយកព័ត៌មានជាទូទៅ គឺចៅក្រមប្រចាំតំបន់លោក Timothy J. Kelly បានស្នើសុំឱ្យមានការបញ្ជារ ផ្តល់បណ្ណព័ត៌មានរបស់ CNN ដែលសេតវិមាន ដកទុកបណ្តោះអាសន្ន នោះមកវិញ។

សេតវិមាន គឺបានដកហូត បណ្ណចូលរបស់អ្នកកាសែត គឺលោក Acosta កាលពីសប្តាហ៍មុន បន្ទាប់ពីមានការជជែក យ៉ាងតឹងសរសៃរកមួយ រវាងលោកអ្នកយកព័ត៌មាន របស់ CNN និងលោកត្រាំ ប្រធានាធិបតីអាមេរិក និងការជម្លោះខ្លីជាមួយជំនួយការ ម្នាក់ទៀត នៅឯសន្និសីទសារព័ត៌មានមួយ ។

សូមជម្រាបថា CNN បានប្តឹង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមន្រ្តីសេតវិមានដទៃទៀត កាលពីថ្ងៃអង្គារ ជុំវិញការដកហូតបណ្ណព័ត៌មាន ពីអ្នកសារព័ត៌មានខ្លួន។ សេចក្តីសម្រេច របស់ចៅក្រម Kelly គឺជាលទ្ធផលនៃការប៉ះទង្គិច ផ្នែកច្បាប់ជាលើកដំបូង នៅក្នុងបណ្តឹងនោះ ៕

ដោយ៖ណៃ តុលា

Facebook Comments

To Top