ព័ត៌មានជាតិ

ឥទ្ធិពលរបស់ព្យុះទី ២៧ ឈ្មោះ តូរ៉ាហ្ស៊ី ឆ្លងកាត់កម្ពុជានឹង បណ្ដាលឲ្យខេត្តមួយចំនួន មានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៨-២០ វិច្ឆិកា

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ស្ថានភាព អាកាសធាតុ រួចមកក្រសួងធនធានទឹក និងឧតុនិយមរកឃើញថា វិសម្ពាធទាប នៅលើសមុទ្រចិនខាងត្បូង បានវិវត្តន៍ខ្លួនទៅជាកូនព្យុះទី ២៧ ឈ្មោះ តូរ៉ាហ្ស៊ី ដែលកំពុងស្ថិត នៅក្បែរឆ្នេរ ភាគអាគ្នេយ៍ប្រទេសវៀតណាម ហើយព្យុះនេះនឹងធ្វើ ដំណើរឆ្លងកាត់ លើភាគខាងត្បូង ប្រទេសកម្ពុជា ដែលបណ្ដាលឲ្យបណ្ដាខេត្តមួយចំនួន មានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ៕

Facebook Comments

To Top