X

ចោរ១ក្រុមធាក់ផ្តួលស្រ្តីម្នាក់ ប្លន់យកម៉ូតូ មិនបានសម្រេច

ភ្នំពេញ៖នារីម្នាក់ជិះម៉ូតូតែម្នាក់ឯង ត្រូវចោរ១ក្រុមជិះម៉ូតូមកជិត ហើយធាក់ផ្តួលប្លន់យកម៉ូតូ កាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេត សារ៉េត ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មការិនី ។ ចំណែកជនសង្ស័យមានគ្នា៣នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ(បានរត់គេចខ្លួនបាត់)។វត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាក SUZUKI nexពណ៌ស ស៊េរី ២០១៣ ស្លាកលេខភ្នំពេញ1BU-1558 (ជារបស់ជនរងគ្រោះ) ។

សមត្ថកិច្ចបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងក្នុងគោលបំណងទៅស្រុកកំណើតនៅស្រុកកោះធំ លុះជិះមកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែក្រុមជនសង្ស័យមានគ្នា៣នាក់ ភេទប្រុសអាយុប្រហែល២១ ទៅ២២ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកសង់ប៊ិច ពណ៌ខៀវមិនចាំស្លាក លេខបានជិះមកពីក្រោយ ហើយបានធ្វើសកម្មភាព ធាក់ជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ រងរបួសដៃខាងឆ្វេង និងជើងទាំងសងខាងភ្លាមនោះ ក្រុមជនសង្ស័យបានស្ទុះមកយកម៉ូតូ ជនរងគ្រោះជិះគេចខ្លួន ទៅតាមផ្លូវលេខ២១ ដល់ត្រង់ចណុចស្តុប A៩ ក៏បានប៉ះជាមួយរទេះលក់លតឆា ដែលទុកចោលលើចិញ្ចើមថ្នល់បណ្តាលឲ្យដួល ពេលនោះជនល្មើសបានទុកម៉ូតូចោលរត់គេចខ្លួនបាត់តែម្តង។ ករណីនេះសមត្ថកិច្ច កំពុងស្រាវជ្រាវបន្តចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ៖សុធា

Facebook Comments