សន្តិសុខ និង សង្គម

គ្រឿង បុកបន្តកន្ទុយគ្នា នៅជិតតំបន់លោកយាយម៉ៅ ពេជ្រនិល

ភ្នំពេញ៖ សេចក្តីរាយការណ៍បានឲ្យ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា រថយន្ត៦គ្រឿង បានបុកបន្តកន្ទុយគ្នា នៅជិតតំបន់ លោកយាយម៉ៅ ពេជ្រនិល។

សេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង១២:០០នាទី នៅផ្លូវជាតិលេខបួនត្រង់ចំណុច គឺឡូលេខ១០៥-១០៦ ខាងក្រោមលោកយាយម៉ៅពេជ្រនិល រថយន្ត៦គ្រឿង ដែលបុកគ្នានោះ មានរថយន្តធំ៣គ្រឿង និងរថយន្តតូច៣គ្រឿង ភ្លាមៗនោះដែរ កងកំលាំងប្រចាំការ របស់បញ្ជាការដ្ថានការពារកោះឆ្នេរ បានទទួលបញ្ជាពីរមេបញ្ជាការ រង លោក ទូច លិន អោយជួយសំរួលចរាចរណ៍ កុំមានការកកស្ទះនឹង ជួយសង្ក្រោះភ្លាមផងដែរ៕

 

Facebook Comments

To Top