ជីវប្រវត្តិឥស្សរជន

អតីតកាលរបស់អ្នករកចំណូល ច្រើនសន្ធឹកសន្ធាប់ ឲ្យហូលីវូដ Stan Lee ធ្លាប់ធ្វើជាអ្នកបង្ហាញកន្លែង អោយភ្ញៀវអង្គុយ នៅរោងមហោស្រព

បរទេស៖ លោក Stan Lee កើតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ១៩២២ និងបានទទួលមរណភាពនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ គឺជាអ្នកនិពន្ធសៀវភៅ និពន្ធនាយក និងជាអ្នកបោះពុម្ពសៀវភៅជនជាតិអាមេរិក។ លោក Lee គឺជានិពន្ធនាយករបស់ក្រុមហ៊ុន Marvel Comics ហើយក្រោយមក លោកជាអ្នកបោះពុម្ពផ្សាយ និងជាប្រធាន ដែលនាំមុខគេ ដែលកើតចេញពីផ្នែកតូចមួយនៃផ្ទះបោះផ្សាយ ទៅសាជីវកម្មពហុព័ត៌មានដ៏ធំមួយ។

យោងតាម Wikipedia បានផ្សាយថា ដោយសហការជាមួយ សិល្បករជាច្រើនជាពិសេសលោក Jack Kirby និងលោក Steve Ditko លោក Stan Lee រួមគ្នាបង្កើតតួអង្គប្រឌិតដូចជា Spider-Man, Hulk, Doctor Strange, Fantastic Four, Daredevil, Black Panther, X-Men និងជាមួយប្អូនប្រុសរបស់គាត់ សហអ្នកនិពន្ធលោក Larry Lieber – តួអង្គ Ant-Man, Iron Man, និង Thor ។ ក្នុងការធ្វើដូច្នេះ គាត់បានត្រួសត្រាយវិធីសាស្រ្តស្មុគ្រស្មាញជាងមុន ក្នុងការសរសេរពីកំពូលវីរបុរសនៅក្នុងឆ្នាំ ១៩៦០ ហើយនៅទសវត្សឆ្នាំ ១៩៧០ បានប្រឈមមុខទៅនឹងស្តង់ដាររបស់ Comics Code Authority ដែលនាំទៅរកការធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់ខ្លួន។

បន្ទាប់ពីការចូលនិវត្តន៍ពី Marvel លោក Stan Lee នៅតែជាមនុស្សមានឋានៈខ្ពស់សម្រាប់ ក្រុមហ៊ុនហើយជាញឹកញាប់បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តដោយផ្អែកលើតួអង្គដ៏អស្ចារ្យ។ ទន្ទឹមនឹងនេះដែរលោ កបានបន្តការបង្កើតគំនិតច្នៃប្រឌិតឯករាជ្យ រហូតដល់អាយុ ៩០ឆ្នាំ រហូតដល់គាត់ស្លាប់នៅឆ្នាំ ២០១៨។

លោក Lee ត្រូវបានបញ្ចូលក្នុងកិត្តិយសរបស់ពានរង្វាន់ Will Eisner Award និង Jack Kirby Hall of Fame ក្នុងសៀវភៅរឿងកំប្លែងក្នុងឆ្នាំ ១៩៩៤។ គាត់បានទទួលមេដាយសិល្បៈជាតិនៅឆ្នាំ២០០៨។

លោក Stanley Martin Lieber កើតនៅទីក្រុងម៉ានហាតាន់ រដ្ឋញូវយ៉ក នៅក្នុងផ្ទះរបស់ឪពុកម្តាយដែលជាជនអន្តោរប្រវេសន៍ជនជាតិជ្វីហ្វគឺលោកស្រី Celia (née Solomon) និងលោក Jack Lieber នៅកាច់ជ្រុងផ្លូវ West 98th Street និង West End Avenue នៅម៉ានហាតាន់។ ឪពុករបស់គាត់ដែលបានទទួលការហ្វឹកហាត់ជាអ្នកកាត់ដេរសំលៀកបំពាក់ បានធ្វើការដាច់ពីគ្នា តែក្រោយពេលមានវិបត្តិសេដ្ឋកិច្ច ហើយក្រុមគ្រួសារបានផ្លាស់ទីលំនៅទៅកាន់ទីប្រជុំជន Fort Washington Avenue នៅ Washington Heights, Manhattan។ លោក Lee មានប្អូនប្រុសម្នាក់ឈ្មោះ Larry Lieber។ គាត់បាននិយាយនៅក្នុងឆ្នាំ២០០៦ ថា ជាកូនក្មេងម្នាក់ ដែលទទួលឥទ្ធិពលពីសៀវភៅ និងភាពយន្ត ជាពិសេសគឺតួលលោក Errol Flynn ដើរតួជាវីរភាព។ នៅពេល Lee ស្ថិតនៅក្នុងវ័យជំទង់ គ្រួសាររបស់គាត់កំពុងរស់នៅក្នុងផ្ទះល្វែងមួយនៅផ្លូវ 1720 University Avenue ក្នុងទីក្រុង ញូយ៉ក។

លោក Lee បានចូលរៀននៅវិទ្យាល័យ DeWitt Clinton ។ ស្ថិតក្នុងវ័យក្មេងខ្ចី លោក Lee ចូលចិត្តសរសេរ និងមានក្តីសុបិនយ៉ាងរីករាយថា ថ្ងៃមួយក្នុងការសរសេររឿង “Great American Novel”។ គាត់បាននិយាយថា នៅវ័យក្មេងរបស់គាត់ គឺគាត់បានធ្វើការងារក្រៅម៉ោងដូចជា ការសរសេរអត្ថបទព័ត៌មានអំពីការស្លាប់ សម្រាប់សេវាកម្មព័ត៌មាន និងការចេញផ្សាយព័ត៌មានសម្រាប់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរបេង។ លោកធ្វើការក្នុងការិយាល័យសម្រាប់ក្រុមហ៊ុនផលិតខោ, ធ្វើជាអ្នកបង្ហាញកន្លែងអោយភ្ញៀវអង្គុយ នៅរោងមហោស្រព Rivoli នៅ Broadway និងការលក់សិទ្ធិជាវកាសែត New York Herald Tribune ។ គាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យតាំងពីអាយុ ១៦ឆ្នាំ នៅឆ្នាំ ១៩៣៩ និងបានចូលរួមគម្រោងមហោស្រពសហព័ន្ធ WPA ៕ ប្រែសម្រួលៈ ដើមអម្ពិល

Facebook Comments

To Top