កីឡា

Rafinha របស់ក្លឹប Barcelona ត្រូវបានជម្រើសជាតិ ប្រេស៊ីលកោះហៅ

ខ្សែបម្រើ Rafinha របស់ក្លឹប Barcelona ត្រូវបានគេកោះហៅឱ្យចូលលេងក្នុងក្រុម ជម្រើសជាតិប្រេស៊ីលសាជាថ្មីសម្រាប់ ការប្រកួតមិត្តភាពនាពេលខាងមុខ ជាមួយអ៊ុយរូហ្គាយនិងកាមេរូន។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានជំនួសកន្លែង Casemiro របស់ក្រុម Real Madrid ដែលបានរងរបួសកជើង ក្នុងការទទួលជ័យជម្នះ៤ទល់នឹង២លើក្រុម Celta Vigo ក្នុងក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។

កាលពីថ្ងៃចន្ទសហព័ន្ធបាល់ទាត់ ប្រេស៊ីលបានប្រកាសថា ខ្សែបម្រើឆ្វេងរបស់ខ្សែប្រយុទ្ធ Renato Augusto របស់ក្រុម Guoan និងកីឡាករខ្សែប្រយុទ្ធ Alex Sandro របស់ក្លិបប៉េកាំង Guoan ត្រូវបានគេហៅឱ្យជំនួសកីឡាករ Philippe Coutinho របស់ក្លឹប Barcelona និងកីឡាករ Marcelo របស់ក្លិប Real Madrid សម្រាប់ការប្រកួត នៅប្រទេសអង់គ្លេសផងដែរ៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top