តារា

MV ទោលបទ Solo របស់ Jennie ឈរលើកំពូលតារាង Worldwide iTunes Chart

កូរ៉េ៖ ក្រោយចេញជាផ្លូវការមិនទាន់បានមួយថ្ងៃ វីដេអូចម្រៀងទោលដំបូងបទ”Solo” របស់ Jennie សមាជិកក្រុម BLACKPINK បានឈរលើកំពូលតារាង Worldwide iTunes Chart ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី១៣ខែវិច្ឆិកានេះថាបទចម្រៀង “Solo” របស់ Jennie ដែលទើបចេញជាផ្លូវការ នៅរសៀលថ្ងៃទី១២ម្សិលមិញ នេះបានឈរលើ តារាងចម្រៀងល្បីជាច្រើន ហើយអ្វីដែលកាន់តែអស្ចារ្យនោះ “ Solo” បានឈរលេខ១ លើតារាចម្រៀងល្បី លើលោក Worldwide iTunes Chart ក្រោយចេញបានមិនដល់១០ម៉ោង ដែលនេះអាចចាត់ទុកថាជាជោគជ័យថ្មីសម្រាប់ Jennie ក្នុងបទទោលដំបូងរបស់នាង ។

ចំពោះតារាដែលឈរបន្ទាប់ពី Jennie លើតារាង Worldwide iTunes Chart រួមមាននាង Lady Gaga , Arianna Grand, Calvin Haris នឹង Sam Smith ៕

ដោយ៖ ទូច សុខលីដា

Facebook Comments

To Top