តារា

លោក នូ ស៊ិប អ្នកចម្រៀងល្បីល្បាញ កាលពីជំនាន់ដើម ធ្លាក់ខ្លួនឈឺឡើងដុនដាប

ភ្នំពេញ៖ ក្នុងរូបភាពមួយសន្លឹកដែលបានបង្ហោះ ចែកចាយពេញប្រព័ន្ធសង្គមហ្វេសប៊ុកបង្ហាញពី លោក នូ ស៊ីប ដែលជាអតីតអ្នកចម្រៀងកាលពីសម័យដើមនោះ ធ្លាក់ខ្លួនយ៉ាងដុនដាប ពិបាកមើលណាស់ ក្នុងនាមលោករូបដែលជា អ្នកចម្រៀងយ៉ាងល្បីល្បាញ និងសុះសាយ កាលពីសម័យមុនដែលបានបម្រើផ្នែកសិល្បៈចម្រៀងដល់ពលរដ្ឋនៅទូទាំងប្រទេស មិនសមមកធ្លាក់ខ្លួនបែបនេះទេ។

តាមរយៈរូបភាពនេះ ជំងឺរបស់លោកមិនធូរស្រាលនោះទេ ព្រោះមានព្រះសង្ឃមកសូត្រមន្តឲ្យលោក ខណៈលោកកំពុងសម្រាន្តនៅលើកន្ទេល។

សូមបញ្ជាក់ថា លោក នូ ស៊ីប មានជំងឺប្រចាំកាយគឺឈឺជើង ហើយគួបផ្សំបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីដើមឆ្នាំ២០១៨នេះ បានបង្កឲ្យមានជំងឺរ៉ាំរៃមកដល់សព្វថ្ងៃ។

លោកត្រូវបានគេដឹងថា រស់នៅក្នុងបន្ទប់ជួលមានទំហំត្រឹមតែ ៣គុណនឹង៤ម៉ែត្រប៉ុណ្ណោះ ស្ថិតនៅក្នុងភូមិចម្រើនផល ជាតំបន់កន្លុកកន្លៀតខ្លាំង ទល់មុខមន្ទីរពេទ្យរុស្សី ដែលមានតម្លៃ ត្រឹមតែ៣៥ដុល្លារក្នុងមួយខែ៕

Facebook Comments

To Top