តារា

ក្រោយអានសម្តី អគ្គនាយកក្រុមហ៊ុន ស្រាបៀរកម្ពុជាហើយ កញ្ញា ឳក សុគន្ធកញ្ញា ប្រតិកម្មខ្លាំងៗថា …

ភ្នំពេញ៖ មិនបានប៉ុន្មានថ្ងៃផង បន្ទាប់ពីលោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានរៀបរាប់ប្រាប់ពីផែនការទាំងស្រុង សម្រាប់កម្មវិធីបុណ្យអ៊ុំទូកឆ្នាំនេះ ទៅកាន់សាធារណៈ ស្រាប់តែកំពូល​តារាចម្រៀងកម្ពុជា កញ្ញា ឳក សុគន្ធកញ្ញា មានប្រតិកម្មវិជ្ជមានខ្លាំងៗថា “ក្នុងនាមនាងខ្ញុំជាសិល្បៈការនីម្នាក់ នាងខ្ញុំពិតជាសូមកោតសរសើរ នូវសន្តានចិត្ត របស់ថ្នាក់ដឹកនាំក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលតែងតែជួយជ្រោមជ្រែង មិនត្រឹមតែវិស័យសិល្បៈខ្មែរ តែថែមទាំងផ្តល់ជំនួយ និងការឧបត្ថមផ្សេងៗ ក្នុងកម្មវិធីបុណ្យជាតិកន្លងមកជានិច្ច ជាកាលមិនថាជាការសម្អាតបរិស្ថាន ឬ ផលិតផល ឬ ប្រាក់កាសនោះឡើយ តួយ៉ាងជំនួយភេសជ្ជៈ ទៅដល់កីឡាករអ៊ុំទូក​ជារៀងរាល់ឆ្នាំ វាគឺជាផ្នែកមួយដែលបានជួយសន្សំ ការចំនាយរបស់កីឡាករ ទូកងយើងជាច្រើន។”

ហើយកញ្ញា ក៏បន្ថែមទៀតផងដែរថា “នាងខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលតែងតែផ្តល់កិត្តយស អញ្ជើញរូបនាងខ្ញុំចូលរួមសម្តែង ដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់ប្រជាជនកម្ពុជា​តាមរយៈកម្មវិធីប្រគុំតន្ត្រីផ្សេងៗ របស់ក្រុមហ៊ុន និង បុណ្យជាតិ ដូចជាពិធីបុណ្យអ៊ុំទូកនេះជាដើម។”

ជាចុងក្រោយកញ្ញា ក៏សូមគោរពអញ្ជើញកីឡាករទូកងទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជា ដែលតែងតែគាំទ្រកញ្ញាកន្លងមក អោយចូលរួមទស្សនា ស្តង់ពិពណ៌ខ្នាតយក្សធំ ជាងគេបំផុត របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និង ចូលរួមរាំលេងសប្បាយ ជាមួយកញ្ញានៅថ្ងៃទី ២ នៃពិធីបុណ្យអ៊ុំទូកនៅលើទីធ្លា មុខសាលមហោស្រពកោះពេជ្រ។

រីឯលោក ទិត្យ ថាវវិទ្ធិ ដែលជាផលិតករ នៃកម្មវិធីការប្រគុំតន្រ្តី ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែឆ្នាំ ២០១៨ ដែលឧបត្ថមផ្តាច់មុខ ដោយក្រុមហ៊ុនខ្មែរប៊ែវើរិចជិស ក៏បានបង្ហើបប្រាប់ផងដែរ ពីសិល្បៈករ សិល្បៈការនី ដែលនឹងចូលរួម ផ្តល់ភាពសប្បាយរីករាយ ក្នុងកម្មវិធីនេះរួម មានតារាចម្រៀងបុរសដូចជា៖ លោក ខេមរៈ សិរីមន្ត ហេង ពិទូ នីកូ ឆាយវិរៈយុទ្ធ ខេម ឆន សុវណ្ណរាជ ណុប បាយ៉ារិទ្ធ ជីដេវីដ រីឯតារាចម្រៀងនារីវិញ មានដូចជា កញ្ញា ឳក សុគន្ធគញ្ញា អេដា ឡូរ៉ា ម៉ម យូរី រ៉ាប៊ី ពេជ្រ សោភា សុខពិសី សុគន្ធនីសា រ៉េត ស៊ូហ្សាណា និង ទេព បូព្រឹក្ស បូករួមជាមួយតារាសម្តែង សិល្បៈបុរាណ និង កំប្លែង។

លោកបន្ថែមទៀតផងដែរថា “ដោយឡែកកិច្ចការត្រៀមតំឡើងឆាក ភ្លើង និង ប្រព័ន្ធសម្លេង យើងបានត្រៀម​រួចរាល់អស់ហើយ នៅឡើយចាំតែថ្ងៃ ចាប់ផ្តើមតែប៉ុណ្ណោះ ហើយការប្រគុំតន្រ្តីនេះ ក៏នឹងមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍បាយ័នផងដែរ ចាប់ពីម៉ោង ៧ ល្ងាចតទៅរយៈពេល ៣ ថ្ងៃតែម្តង”។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕

 

 

 

 

 

Facebook Comments

To Top