ព័ត៌មានជាតិ

​រថយន្ត វីហ្គោ រេចង្កូតធ្លាក់ផ្លូវ បួងមកវិញ បានបុក​រថយន្តដឹកថ្ម​ ក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ រថយន្តម៉ាក វីហ្គោ បានខ្ទេចមុខ ខណៈបើករេចង្កូតធ្លាក់ផ្លូវ បួងចង្កូតមកវិញ បាន​បុករថយន្តដឹកថ្ម ពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៩ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិ តានៃ ឃុំ តានៃ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តម៉ាកវីហ្គោ ​ ពាក់ស្លាកលេខ កណ្ដាល 2A-7171 ពណ៌ស្ករ បើកបរដោយឈ្មោះ ឆេង ឈីមគង់ ភេទ ប្រុស អាយុ៥៣ ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅភូមិ២ សង្កាត់២ ក្រុង-ខេត្ត ព្រះសីហនុ បានរងរបួសស្រាល ។ ចំណែករថយន្តម៉ាក នីសាន់កង់១០ ពាក់ស្លាកលេខ កោះកុង 3A-0246 ពណ៌ស ដឹកថ្ម ក្នុងទិសដៅបញ្ច្រាសគ្នា បានក្រឡាប់ផ្ងារជើង បើកបរដោយឈ្មោះ សុខ ឌី ភេទ ប្រុស អាយុ ៣៩ឆ្នាំស្នាក់នៅភូមិ ម៉ាត់សាយ ឃុំ អូរ ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ជួយអន្តរាគមន៍ ធ្វើការវាស់វែង និងកំណត់ហេតុ ដើម្បីធ្វើការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕
ដោយ៖សុធា

Facebook Comments

To Top