សន្តិសុខ និង សង្គម

​រថយន្តកុងតឺន័រ​មួយគ្រឿង បុករះ រថយន្ត​ ម៉ូតូ​ និងផ្ទះប្រជាពលរដ្ឋ ​បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័របុករះ រថយន្ត២គ្រឿង ម៉ូតូជាច្រើន និងបន្តបុកចូលផ្ទះពលរដ្ឋ បណ្ដាលឲ្យរង របួសមនុស្សម្នាក់​ នៅតាមផ្លូវវែងស្រែង សង្កាត់ទឹកមានជ័យ៣ ខណ្ឌមានជ័យ ។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង១០ ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ប្រភេទរថយន្តដែលរងការខូចធ្ងន់ធ្ងរ មានរថយន្ត ធនត្រាពាក់ស្លាកលេខ ភ្នំពេញ 2AI-2013 និងរថយន្តមួយគ្រឿងទៀត ម៉ាកប្រាដូ ពាក់ស្លាកលេខភ្នំពេញ2H-3679 រួមទាំងម៉ូតូជាច្រើន​គ្រឿងទៀត រងការខូចខាត ហើយរថយន្តបានបន្តបុករុញម៉ូតូចូលផ្ទះប្រជាពលរដ្ឋ ​បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ។ ចំណែកអ្នកបើកបរ បានចោលរថយន្ត តែត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ច៕

ដោយ៖ព្រឿង វិសាល

Facebook Comments

To Top