សន្តិសុខ និង សង្គម

​បុរសម្នាក់ ចូលហាងម៉ាស្សា កោសជប់​ កោសហើយ បែកពពុះមាត់​ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់មានអការៈមិនស្រួលខ្លួន ក៏បានជិះម៉ូតូចូលហាងម៉ាស្សា កោសជប់​ មិនជាយ៉ាងម៉េច បានបែកពពុះមាត់ស្លាប់ កាលវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ​។

តាមការបញ្ជាក់ថា សពបានបែកពពុះមាត់ស្លាប់ ភ្លាមៗ ក្រោយពីម៉ាស្សាកោសជប់ រួចបង្កការភ្ញាក់ផ្អើលសមត្ថកិច្ច​មូលដ្ឋាន ។ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចជំនាញ បានមកដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច្ច័យឃើញថា ជនរងគ្រោះបានគាំបេះស្លាប់ នៅពេលកោសជប់នោះទេតែម្តង ។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី នៅខេត្តស្វាយរៀង៕

ដោយ៖ព្រឿង វិសាល

Facebook Comments

To Top