ព័ត៌មានជាតិ

​នារីម្នាក់​​ បើក​រថយន្តស៊េរីទំនើប ​បុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ​រងរបួសធ្ងន់


ភ្នំពេញ៖ នារីម្នាក់ បើកបររថយន្ត ម៉ាក GS 300​​ ១គ្រឿង ​បើកលឿនខ្វះការ ប្រុងប្រយ័ត្ន ​បាន​ជ្រុលទៅបុក នឹងរបាំថ្មពុះចែកទ្រូងផ្លូវ​ បណ្ដាលឲ្យរថយន្តរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកអ្នកបើកបររងរបួសស្រាល ត្រូវ​រថយន្តមួយគ្រឿងទៀត ដឹករំដោះទៅបាត់​ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី​​៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ​តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខនឹងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

​ប្រភពពីកន្លែងកើតហេតុ ​បានឲ្យដឹងថា ​គេ​ឃើញរថយន្តស៊េរីទំនើបម៉ាក GS 300 ១គ្រឿងពណ៌សរ ​ពាក់ស្លាកលេខ ភ្នំពេញ 2J-17​31បើកបរដោយនារីម្នាក់ ក្នុងល្បឿនលឿន​ ពីកើតទៅលិច ​លុះមកដល់ចំណុច ​កើតហេតុខាងលើ បា​ជ្រុលទៅបុក នឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចផ្នែក ខាងមុខអស់ទាំងស្រុង​តែសំណាងល្អ មិនបណ្ដាលឲ្យ នារីក្នុង​រថយន្តរង​គ្រោះថ្នាក់​នោះទេ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្តមួយគ្រឿងទៀត ដឹកចេញពីកន្លែងកើតហេតុ ​បាត់ទៅ ៕

ដោយ៖ព្រឿង វិសាល

Facebook Comments

To Top