ព័ត៌មានជាតិ

អូស្ត្រាលីបង្កើតគម្រោង ប្រើប្រាស់ថាមពល កកើតឡើងវិញនៅកម្ពុជា

ភ្នំពេញ៖រដ្ឋាភិបាលអូស្ត្រាលី បានបង្កើតគម្រោងការ ប្រើប្រាស់ថាមពលកកើតឡើងវិញ នៅខេត្តចំនួន៥ ហើយគ្រោងបង្កើតនៅខេត្តចំនួន២០ នៅទូទំាំងប្រទេសកម្ពុជាក្រោ មគម្រោងដោយអង្គការ អាយហ្វាតរបស់អូស្ត្រាលី។

ក្នុងកម្មវិធីផ្សព្វផ្សាយ គម្រោងការកកើតឡើងវិញ ថាមពលស្អាត កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី Bridge Tmcintosh ប្រធានគម្រោង ENERGY Keek Cambodia បានឲ្យដឹងថា កម្មវិធីចង់បង្ហាញពីគម្រោង នៃការបង្កើតថាមពលកកើតឡើងវិញ ដូចជាខ្យល់ ពន្លឺព្រះអាទិត្យ ទឹក…។

លោកស្រីលើកឡើងថា ការបង្កើតគម្រោង បង្កើតថាមពលកកើតឡើងវិញនេះ ដោយកម្ពុជាមានការយល់ដឹង ពីថាមពលកកើតឡើងវិញ នៅមានកម្រិតតិចតួច ។ កម្មវិធីទី១សម្រាប់កម្ពុជា ហើយកម្ពុជាមានអាទិភាពខ្លាំង ក្នុងការទាញយកពន្លឺព្រះអាទិត្យ តាមរយៈបន្ទះសូឡា ដើម្បីបង្កើតជាអគ្គិសនីប្រើប្រាស់ ។

លោកស្រីក៏បានអះអាងថា ថាមពលកកើតឡើងវិញនេះ ផ្តល់ប្រយោជន៍ជាច្រើន ដូចជា អាចយកច្នៃទៅជាបន្ទះសូឡា សម្រាប់បូមទឹក ប្រើប្រាស់ភ្លើងប្រឆាំងថ្ងៃ និងតភ្ជាប់ជាមួយភ្លើងរដ្ឋក៏បាន។

ជាមួយគ្នានោះដែរ លោកស្រីថា កម្មវិធីថាមពលស្អាតនេះ ក៏បានជំរុញឲ្យកម្ពុជាបោះជំហាន ទៅមុខមួយផ្នែកទៀត ក្នុងការប្រើប្រាស់ ។ លោកស្រីក៏សំណូមពររាជរដ្ឋាភិបាលកម្ពុជា ឲ្យប្រើប្រាស់ថាមពលកកើត ឡើងវិញឲ្យច្រើន ដើម្បីកាត់បន្ថយការចំណាយថវិកា។

លោកស្រីបញ្ជាក់ថា “ថាមពលកកើតឡើងវិញ ដើម្បីប្រើប្រាស់ក្នុងតម្លៃធូរថ្លៃ ។ អូស្ត្រាលី-កម្ពុជា បានច្រើនលើវិស័យផ្សេងៗ ដូចជាគម្រោងជួយកសិករ ដែលបានជួយកសិករបង្កើតផលឲ្យបានល្អ និងច្រើនជាងមុន។ យើងជួយគាត់ដូចជា ការប្រើប្រាស់ម៉ាស៊ីនបូមទឹក ដោយប្រើពន្លឺព្រះអាទិត្យ…” ។

បើតាមលោកស្រី គម្រោងនេះ នឹងចាប់ផ្តើមចុះផ្សព្វផ្សាយ ដល់ពលរដ្ឋនៅខេត្តចំនួន៥ ដូចជា កំពត កណ្តាល ស្វាយរៀង តាកែវ និងព្រៃវែង ហើយនៅឆ្នាំ២០២០ នឹងធ្វើការចុះផ្សាយនៅ២០ខេត្ត-ក្រុង ហើយបើទទួលជោគជ័យ នឹងបន្តឲ្យគ្រប់រាជធានី-ខេត្ត។

លោកស្រីបន្ថែមថា មូលហេតុបង្កើតគម្រោងកកើតឡើងវិញ ដោយថាមពលស្អាតនេះ ដោយសារចង់ឲ្យមនុស្សយល់ដឹង ពីការកកើតឡើងវិញ ហើយយកទៅប្រើប្រាស់ ក្នុងន័យរក្សាបរិស្ថាន នៅពេលអនាគត៕ ដោយ៖ ស សំណាង

Facebook Comments

To Top