តារា

លោកតាប្រាជ្ញ ឈួន សំនៀងពីរោះរណ្តំ ផ្នែកចាប៉ីដងវែង បញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖លោកព្រឹទ្ធភិរម្យប្រាជ្ញ ឈួន ដែលជាអ្នកចម្រៀងចាប៉ីដងវែងល្បីឈ្មោះ មានសំនៀងពីរោះរណ្តំ ដែលមានអាយុ៨៣ឆ្នាំ ក្រោយពីមានជំងឺកាន់តែធ្ងន់ធ្ងរ ត្រូវបានបញ្ជូនពីខេត្តតាកែវ មកសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា លោកតា ប្រាជ្ញ ឈួន បានប្រសូតក្នុងគ្រួសារកសិករមួយនៅឆ្នាំ ១៩៣៦ ស្ថិតនៅក្នុងភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ ដោយមាននិស្ស័យនឹងសិល្បៈចាប៉ី អាយុទើបតែ ១២ ឆ្នាំ កុមារា ប្រាជ្ញ ឈួន បានចាប់ផ្តើម ចេះច្រៀងចាប៉ីដងវែងល្អគ្រាន់បើ។ កុមារា ប្រាជ្ញ ឈួន ចេះច្រៀងចាប៉ី ដោយសារតែមានការជំរុញពីបងប្រុស និងឪពុកមារបស់ខ្លួន ដែលជាអ្នកចាប៉ី មានកិត្តិនាមល្បាញល្បី ក្នុងសម័យសង្គមរាស្ត្រនិយម គឺលោកតា ប៉ែត ឌុក ដែលមហាជនខ្មែរហៅថា លោកតាចង្កូម ៨ ៕

Facebook Comments

To Top