សន្តិសុខ និង សង្គម

បុរសជនជាតិចិនម្នាក់ លោតពីលើអាគារកាស៊ីណូ ស្លាប់ភ្លាមៗ ​ដោយពុំដឹងមូ​លហេតុ

ភ្នំពេញ៖ ​បុរសជនជាតិចិនម្នាក់ បាន​លោតពីលើអាគារ​៨ជាន់ ស្លាប់ភ្លាមៗ ដោយមិនដឹងពីមូលហេតុ ។​ ​ហេតុការណ៍នេះបានកើតឡើង នៅយប់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៤០នាទី ស្ថិតក្នុងភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត។

​សមត្ថកិច្ច ​បានប្រាប់ឱ្យដឹងថា​ ​ជនជាតិចិន​មានឈ្មោះ ស៊ាង ជាងស៊ាន (ZHANG JIANGSHAN) ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ (E92895358) ស្នាក់នៅបន្ទប់​​ លេខៈ៧០៧ អគារ F3 ជាន់ទី៨ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥ ។ លោកបានបន្តទៀតថា​​ តាមការពិនិត្យ និងធ្វើ កោសល្យវិច្ឆ័យ ​ជនរងគ្រោះពិតជាបានលោតពិតប្រាកដមែន ។

ពាក់ព័ន្ធទៅនឹងករណី​ ការលោតសម្លាប់ខ្លួន ក៏ពុំមិនដឹងពីមូលហេតុនៅឡើយទេ ដោយសមត្ថកិច្ច និងបន្តស្រាវជ្រាវចំពោះករណីនេះ ៕ ​

ដោយ៖ ព្រឿង វិសាល

Facebook Comments

To Top