ព័ត៌មានជាតិ

នាវាទេសចរណ៍ ១គ្រឿងនាំអ្នកដំណើរ ជាង២ពាន់នាក់ ចូលចតកំពង់ផែ ព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍១គ្រឿង ឈ្មោះ Costa Fortuna ដែលជានាវាទី២៧ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ បានចូលចតនៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅម៉ោង ៨និង១៥ នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៍នេះ មានផ្ទុកអ្នកដំណើរចំនួន ២.៧៥៨ នាក់ (ស្រី ១.៦៥៧ នាក់) និងនាវិកចំនួន ៩១២ នាក់ (ស្រី ១៩៣ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញ ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៧ល្ងាច ថ្ងៃដដែលដោយឆ្ពោះទៅកាន់ Koh Samui ប្រទេសថៃ ៕

ដោយ៖​ នឿត សម្ផស្ស

Facebook Comments

To Top